បើក្រោយផឹកទឹករួចតែងលេចចេញសញ្ញាគួរឲ្យភ្ញាក់ផ្អើលទាំងនេះ ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម

​នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ ​បើ​​ពេល​​ផឹក​ទឹក​រួច ​ស្រាប់​តែ​ពិបាក​លេប ​ហើម​ត្របក​ភ្នែក ​ឬ​ជួន​កាល​ផឹក​ទឹក​ច្រើន​ដែរ​តែ​បែរ​មិន​​នោម​សោះ។ ​​ខាង​ក្រោម​នេះ ​​ជា​ចំណុច​មួយ​ចំនួន​ដែល​គួរ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់។

​១. ​ពិបាក​ពេល​លេប​ទឹក​ម្ដង​ៗ

ពិបាក​​សូម្បី​តែ​ពេល​លេប​ទឹក​ម្ដង​​ៗ ​គឺ​ជា​សញ្ញា​ព្រមាន​នៃ​ជំ​ងឺ​​ពាក់​ព័ន្ធ​នឹង​​បំពង់​ក ​ឬ​បំពង់​រំលាយ​អាហារ។ ​​កាន់​តែ​អាក្រក់​​ជាង​នេះ ​វា​អាច​​​ឈាន​ដល់​មហារីក​បំពង់​រំ​លាយ​អាហារ​ទៀត​ក៏​មាន។ ​បើ​អ្នក​មាន​អាការៈ​បែប​នេះ​​ញឹក​ញាប់ ​ជម្រើស​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​​ឆាប់​ដើម្បី​ត្រួត​ពិនិត្យ។

​២. ​​ផឹក​ទឹក​រួច​​ ​​ហើម​ពោះ​ខុស​ធម្មតា

​​​សញ្ញា​នេះ​​អាច​ឈាន​ដល់​ជំ​ងឺ​ក្រិន​ថ្លើម ឬ​មហារីក​ថ្លើម​បាន។ ​អ្នក​​មិន​គួរ​​បណ្ដោយ​ឲ្យ​យូរ​ពេក​ទេ ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិគ្រោះ​ជា​បន្ទាន់។

៣. ផឹក​ទឹក​ច្រើន​ដែរ ​តែ​មិន​នោម​​សោះ ​ឬ​​នោម​តិច​តួច​

​មនុស្ស​មាន​សុខភាព​ធម្មតា ​តែង​​បត់​ជើង​តូច​ចន្លោះ ​៦ -​៧ ​ដង​ក្នុង​មួយ​ថ្ងៃ​ ​​នៅ​ពេល​ផឹក​ទឹក​ច្រើន។ ​តែ​បើ​អ្នក​ផឹក​ទឹក​ច្រើន​ដែរ ​តែ​​បែរ​ជា​​មិន​ឃើញ​បត់​​ជើង​តូច​ញឹក​ដង​សោះ ​នោះ​បង្ហាញ​ថា​រាង​កាយ​អ្នក​កំពុង​​រង​ការ​ខ្វះ​​ជាតិ​ទឹក​ធ្ងន់​ធ្ងរ ​ឬ​ក្រលៀន​អ្នក​កំពុង​មាន​បញ្ហា​ហើយ។

៤. ​ផឹក​ទឹក​ច្រើន ​ប៉ុន្តែ​នៅ​ស្ងួត​ក

​​ផឹក​ទឹក​ច្រើន​យ៉ាង​ណា ​តែ​អ្នក​នៅ​​មាន​អារម្មណ៍​ថា​នៅ​ស្រេក​ទឹក​មិន​បាត់ ​និង​ស្ងួត​ក​នោះ ​វា​ជា​សញ្ញា​​បង្ហាញ​ថា ​អ្នក​ប្រឈម​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ហើយ។ ​​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ល្អ​បំផុត ​​គឺ​ទៅ​​ជួប​គ្រូ​ពេទ្យ​ដើម្បី​ពិនិត្យ​​ជាតិ​ស្ករ​ក្នុង​ឈាម ​និង​​ពិភាក្សា​ដើម្បី​បាន​ដំបូន្មាន​ល្អ​ពី​​ពេទ្យ​ជំនាញ​។

បន្ថែម​ពី​នេះ ​បើ​បបូរ​មាត់​របស់​អ្នក​​នៅ​តែ​ប្រេះ​បែក​និង​ស្ងួត​មិន​ឈប់ ​បើ​ទោះ​ផឹក​ទឹក​ច្រើន​ប៉ុន​ណា​ក៏​ដោយ ​ក៏​ជា​សញ្ញា​ព្រមាន​ថា​ រាង​កាយ​អ្នក​ខ្វះ​វីតាមីន​ផង​ដែរ។ ​លើស​ពី​នេះ ​​អាច​មក​ពី​ក្ដៅ​ក្នុង​ដែល​​អាច​វិវត្ត​ជា​ជំ​ងឺ​ផ្សេង​ៗ​បាន​។

៥. លេច​ចេញ​ភាព​មិន​ប្រក្រតី​នៅ​ពេល​ផឹក​ទឹក

​​​សម្រាប់​មនុស្ស​មាន​សុខភាព​ធម្មតា ​គឺ​​កម្រ​នឹង​ហើម​ពោះ​ណាស់​នៅ​ពេល​ផឹក​ទឹក​ច្រើន​ពេញ​ពោះ​។ ​ប៉ុន្តែ​​ចំពោះ​អ្នក​មាន​បញ្ហា​ខ្សោយ​តម្រង​នោម ​នោះ​​អាច​នឹង​ហើម​ត្របក​ភ្នែក និង​​ហើម​ជើង​ជា​ដើម​នៅ​ពេល​ផឹក​ទឹក​ច្រើន​៕

ប្រភព៖ Phunutoday

អត្ថបទដែលជាប់ទាក់ទង