ជាច្រើនទាមទារឲ្យ Samsung ប្រកាសចេញត្រកូល Note ស៊េរីថ្មីនៅដើមឆ្នាំ 2022 តែម្ដង

អ្នកដែលបានតាមដានព័ត៌មាន ទាក់ទងទៅនឹងក្រុមហ៊ុន Samsung ប្រាកដជាបានដឹងហើយថា នៅឆ្នាំ 2021 នេះ ពួកគេនឹងមិនប្រកាសចេញ ទូរសព្ទឆ្លាតស៊េរីថ្មីឲ្យត្រកូល Galaxy Note នោះទេ ដោយសារតែបញ្ហាខ្វះខាតចង្វាក់ផ្គត់ផ្គង់ ព្រោះតែវីរុសកូវីដ-19 ផងដែរ។ ហេតុដូច្នេះហើយ ក៏មានហ្វេនជាច្រើនទូទាំងពិភពលោក បានស្នើសុំទាមទារឲ្យ Samsung បញ្ចេញត្រកូល Note នៅដើមឆ្នាំក្រោយតែម្ដង ដោយមិនបាច់រង់ចាំដល់ជិតចុងឆ្នាំ ដូចជារៀងរាល់ដងនោះទេ។

ការប្រកាសស្នើសុំថ្មីលើកនេះ ត្រូវបានរៀបចំឡើងមកដោយ ក្រុមសារព័ត៌មានបរទេស SamMobile និងអ្នកគាំទ្រត្រកូល Galaxy Note ទាំងអស់ ដើម្បីដាក់បង្ហាញពីចំណាប់អារម្មណ៍ឲ្យ Samsung បានជ្រាបដឹងកាន់តែច្បាស់។ រហូតមកដល់ពេលដែល ក្រុមការងារ ខេមបូរីផត កំពុងសរសេរអត្ថបទនេះ គឺមានអ្នកចូលរួមស្នើសុំសរុបចំនួន 16,747 នាក់ហើយ និងនៅកំពុងបន្ដកើនឡើងជាបន្ដបន្ទាប់។ ព្រឹត្តិការណ៍ Unpacked ថ្មីនៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 ខាងមុខនេះ Samsung នឹងប្រកាសចេញទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Fold3 ក៏ដូចជា Z Flip3 ប៉ុន្ដែបង្ខំចិត្តផ្អាកចេញលក់ត្រកូល Note មួយឆ្នាំសិន។
ប្រសិនបើអ្នកជាហ្វេនត្រកូល Galaxy Note ម្នាក់ដែរ ដូច្នេះអាចចូលទៅកាន់វេបសាយ Change.org តាមរយៈតំណរភ្ជាប់នៅខាងលើ រួចហើយចុចចុះឈ្មោះស្នើសុំបាន។ នាពេលបច្ចុប្បន្ននេះ Samsung មិនទាន់ឆ្លើយតបវិញនៅឡើយទេ ប៉ុន្ដែបើសិនជាប្ដូរមកចេញនៅឆ្នាំដើមមែន ក៏អាចជាគំនិតល្អម្យ៉ាងដែរ។

អត្ថបទដែលជាប់ទាក់ទង