■សាររបស់គណបក្ស ខ្មែរតែមួយ ជូនសារទៅកាន់ក្រុមតាំងខ្លួនជាបក្សប្រឆាំងផ្តាច់មុខនៅប្រទេសកម្ពុជា។

■ជូនសារទៅកាន់ក្រុមតាំងខ្លួនជាបក្សប្រឆាំងផ្តាច់មុខនៅប្រទេសកម្ពុជា។
■គេបានសួរបក្សយើងថា៖ តើបក្សខ្មែរតែមួយជានរណា ហើយបានធ្វើអ្វីខ្លះទៅ? ចម្លើយ៖ បក្សខ្មែរតែមួយបានបង្កើតឡើងនៅឆ្នាំ២០១៨ ដោយក្រុមគ្រួសារកសិករពិតៗ គ្មានត្រកូលអភិជន និងគ្មានត្រកូលសេដ្ឋី។ គោលបំណងរបស់យើង គឺចូលរួមចំណែករក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស ទៅតាមលទ្ធភាព និងសមត្ថភាពរបស់យើង។
■យើងប្រកាន់ខ្ជាប់នូវប៉ូលនយោបាយ៖ “ផ្លូវកណ្តាលនិយម” រិៈគន់ស្ថាបនា គឺជាបេសកកម្មរបេស់យើង។
■តើបក្សយើងបានធ្វើអ្វីខ្លះទៅ? សកម្មភាពរបស់យើង គឺមិនត្រូវការសន្លឹកឆ្នោតពីបងប្អូនតែមួយមុខ ៥ឆ្នាំម្តងនោះទេ។ បក្សយើងទទួលប្រាក់ខែពីរាជរដ្ឋាភិបាលកម្ពុជាតាមរយះស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដូច្នេះ #បក្សយើងក្រទ្រព្យតែយើងមានចិត្ត ហើយយើងបានប្រមូលថវិកាពីសមាជិកបក្សតាមការស្ម័គ្រចិត្ត និងបានកាត់ប្រាក់ខែពីមន្រ្តីបក្ស (សរុប៖ ៧១០០ $) បានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជាទិញវ៉ាក់សាំង+សំភារៈផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរាលដាលជំងឺកូវីដ១៩ ដោយមិនបានគិតពីសកម្មភាពរបស់យើងដែលបានចុះជួយស្រាវជ្រាវរកតម្រុយលើការវិវាទដីធ្លីជូនប្រជាពលរដ្ឋនៅតាមខេត្តនីមួយៗនោះទេ។
#បក្សយើងសួរទៅវិញថា៖ តើគ្រួសារបក្សប្រឆាំងផ្តាច់មុខនៅប្រទេសកម្ពុជាបានទទួលចាក់វ៉ាក់សាំងកូវីដ១៩ freeហើយឬនៅ?ចម្លើយ៖ បើគ្រួសារបក្សប្រឆាំងផ្តាច់មុខបានទទួលវ៉ាក់សាំងកូវីដ១៩free រួចហើយ ថាតើពួកអស់លោកគិតយ៉ាងមិចទៀតជាមួយបក្សខ្មែរតែមួយ? ចុះក្រុមបក្សប្រឆាំងផ្តាច់មុខ ថាតើបានចូលរួមចំណែកវិភាគទានដើម្បីសកម្មភាពមនុស្សធម៌ដែលឬទេ??
■ការចូលរួមចំណែកជួយជាតិ ជួយប្រជាពលរដ្ឋ វាមិនចាំបាច់រង់ចាំឈ្នះឆ្នោតហើយបានក្លាយជានាយករដ្ឋមន្រ្តី ទើបជួយបាននោះទេ។
អត្ថបទដែលជាប់ទាក់ទង