ឡានក្រុងអគ្គិសនីឆ្លាតបំផុត អាចបើកខ្លួនឯងដោយមិនត្រូវការតៃកុង (វីដេអូ)

រថយន្តក្រុងសាធារណៈ អាចដំណើរការលើដងផ្លូវដោយបើកស្វ័យប្រវត្តិ ទើបនឹងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនៅចក្រភពអង់គ្លេស។

ឡានក្រុងដែលមានរាងរៅឌីហ្សាញមកដូចមនុស្សយន្តនេះ អាចដឹកមនុស្សបាន ១០ នាក់។ វាដំណើរការដោយ ថាមពលអគ្គិសនីសុទ្ធសាធ កម្លាំងរត់បានល្បឿនលឿនបំផុត ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង ពេលសាកពេញរត់បានឆ្ងាយបំផុត ១៦០ គីឡូម៉ែត្រ។


គម្រោងសាកល្បងយានយន្តបើកស្វ័យប្រវត្តិ បានធ្វើតេស្តច្រើនជាង ៥ ឆ្នាំមកហើយទើបនឹងលេចចេញជារូបរាងផ្លូវការ។ យ៉ាងណាក្តី វាមិនទាន់ពេញលេញ ១០០% នៅត្រូវការតេស្តបន្ថែមទៀត។
ទម្រាំតែអាចសម្រេចបានស្នាដៃដ៏ថ្មីសន្លាងបែបនេះ គេបានប្រើប្រាស់បច្ចេកវិទ្យាចំនួនបីសហការរួមគ្នាដូចជា៖ AWS Wavelength របស់ក្រុមហ៊ុន Amazon ,បច្ចេកវិទ្យា 5G Vodafone របស់ក្រុមហ៊ុនទូរទគមនាគមន៍ចល័ត និង MEC technologies ជាបច្ចេកវិទ្យាបង្កើតដោយអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Cambridge ដើម្បីធ្វើយ៉ាងណាឲ្យរថយន្តនេះអាចដំណើរការបានដោយរលូនក្រោមពាក្យស្លោកបីម៉ាត់គឺ «real time, safe និង secure»។
បច្ចុប្បន្ន Aurrigo ដែលជាក្រុមហ៊ុនឯកទេសផ្នែកផលិតបច្ចេកវិទ្យាយានយន្តស្វ័យប្រវត្តិ បានដាក់ឲ្យវារត់នៅផ្លូវបីខ្សែ និងនៅជុំវិញបរិវេណសាកលវិទ្យាល័យលំដាប់ពិភពលោកដ៏ល្បីល្បាញគឺ Cambridge សម្រាប់បម្រើការជូនសាធារណជននិងនិស្សិត ២៤ ម៉ោងក្នុងមួយសប្ដាហ៍ ហើយក៏ដឹកបានមនុស្សច្រើនជាង ១០០ នាក់រួចមកហើយប្រកបដោយសុវត្ថិភាព ចាប់តាំងពីដើមខែមិថុនាឆ្នាំ ២០២១ មកម្ល៉េះ៕

អត្ថបទដែលជាប់ទាក់ទង