គណបក្សខ្មែរតែមួយសូមផ្ញើសារជូនឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ

■គណបក្សខ្មែរតែមួយសូមផ្ញើសារជូនឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវមេត្តាជ្រាបពត៌មានថា ការដោះស្រាយវិវាទដីធ្លីភូមិស្រះតាកួន និងភូមិជីច្រាប ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ថាតើឯកឧត្តមមានឆន្ទះដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោៈដីធ្លីដល់ត្រឹមណាហើយ?
■បើគិតពី(សជណបានចេញតាំងពីថ្ងៃទី១១ កញ្ញា ២០២០ដោយទីស្តីការគណៈរដ្ឋមន្រ្តីបានប្រគល់ឲ្យសាលាខេត្តជាអ្នកដោះស្រាយ) ឥឡូវនេះសំណុំរឿងជិតមួយឆ្នាំទៅហើយអត់ឃើញមានការដោះស្រាយជូនប្រជាពលរដ្ឋទេ។
■គណបក្សសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរង់គ្រោះដីធ្លីរស់នៅក្នុងឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បើសិនអាជ្ញាធរមានសមត្ថកិច្ចនៅតែមិនព្រមជួយដោះស្រាយដីទំនាស់នោះទេ សូមបងប្អូនប្រជាពលរដ្ឋត្រៀមចិត្តចូលរួមបោះឆ្នោតជ្រើសរើសឃុំសង្កាត់២០២២ #ដើម្បីផ្លាស់ប្តូរមេឃុំសន្លុង(កូតាcpp)នេះចោលទៅ ដោយសារមេឃុំរូបនេះ មិនបានបម្រើផលប្រយោជន៍សម្រាប់បងប្អូននៅមូលដ្ឋានទេ។
■តើ(សជណនៃទីស្តីគណៈរដ្ឋមន្រ្តី) វាគ្រាន់ជាក្រដាសមួយសន្លឹកដែលគ្មានតម្លៃមែនទេបានជាឯកឧត្តម អ៊ូច ភា មិនសូវចាប់អារម្មណ៍ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋមែនទេឬ?
អត្ថបទដែលជាប់ទាក់ទង