សូមបងប្អូនម្ចាស់ឆ្នោតមេត្តាពិចារណានិងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅឆ្នាំ២០២២ ~២០២៣

■លោក សម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយនៅប្រទេសកម្ពុជានឹងបន្តលេងល្បែងនយោបាយដាក់អន្ទាក់ថ្មីដើម្បីបោកប្រាស់យកសន្លឹកឆ្នោតរបស់បងប្អូនទៀតហើយ៖ “#ឈ្នះបានកៅអីសភាចាញ់បានលុយ“។ ឥឡូវនេះ បក្សភ្លើងទៀន និងបក្សបេះដូងជាតិ បានកំពុងរៀបចំសេនារីថ្មីដើម្បីបន្តយកសន្លឹកឆ្នោតរបស់បងប្អូនជាម្ចាស់ឆ្នោតធ្វើអាជីវកម្មនយោបាយនៅរដូវកាលឆ្នាំ២០២២ ~២០២៣ ខាងមុខនេះ។
■សូមបងប្អូនម្ចាស់ឆ្នោតចាំមើលចុះ៖ នៅថ្ងៃជិតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាខែកក្កដា២០២២ ខាងមុននេះ គឺច្បាស់ណាស់ លោក សម រង្ស៊ី នឹងអំពាវនាវឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតចូលរួមទៅបោះឆ្នោតដើម្បីផ្លាស់ប្តូរ ហើយមានតែបក្សភ្លើងទៀន និងបក្សបេះដូងជាតិ ជាបក្សស្នេហាជាតិដែលចេញពីខ្មោច cnrpពិតៗ រីឯបក្សផ្សេងទៀតជាអាយ៉ង។ល។
■នយោបាយឈ្នះឈ្នះរបស់លោក សម រង្ស៊ី នឹងបន្តដាក់អន្ទាក់ឱ្យសកម្មជនស្នេហាជាតិពតិៗនៅក្នុងប្រទេសឱ្យជាប់គុក និងរត់ចោលស្រុក ដោយសារមហិច្ឆតានយោបាយសងសឹកត្រកូលអភិជនពីឱពុក តមកកូន តែប៉ុណ្ណោះ។
■ជំនួញអាជីវកម្មធំៗរបស់លោក សម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងនយោបាយនៅកម្ពុជាដែលគិតចាប់ពីឆ្នាំ ២០១៣ រហូតដល់បច្ចុប្បន្ន រួមមាន៖
+ទី១~បានយកសន្លឹកឆ្នោតរបស់បងប្អូនទៅលក់ដើម្បីទទួលបានកៅអីសភាចំនួន៥៥ ឆ្នាំ២០១៣។
+ទី២~មុខរបរ “ដេកផ្ទះ ឈ្នះឯង” ២០១៨
+ទី៣~មុខរបរ “៩ វិច្ឆិកា ២០១៩”
+ទី៤~មុខរបរ “លក់ប័ណ្ណនាឡិកាដៃ”២០២១
+ទី៥~មុខរបរថ្មី ” បង្កើតរាជរដ្ឋាភិបាលរួបរួមជាតិ” ២០២១
+ទី៦~មុខរបរថ្មី “បក្សភ្លើងទៀន+បក្សបេះដូងជាតិ” ២០២២~២០២៣។
អត្ថបទដែលជាប់ទាក់ទង