តើប្រជាពលរដ្ឋគាំទ្រអតីតបក្សcnrp និងជាម្ចាស់ឆ្នោតធ្លាប់បានដឹងឮដែលឬទេ? ថាតើលោកមាជ សុវណ្ណារ៉ា បានធ្វើអ្វីខ្លះទៅក្នុងការចូលរួមចំណែកធ្វើចលនារួបរួមរវាងលោកសម រង្សី និងលោកកឹម សុខា?
តើប្រជាពលរដ្ឋគាំទ្រអតីតបក្សcnrp និងជាម្ចាស់ឆ្នោតធ្លាប់បានដឹងឮដែលឬទេ? ថាតើលោកមាជ សុវណ្ណារ៉ា បានធ្វើអ្វីខ្លះទៅក្នុងការចូលរួមចំណែកធ្វើចលនារួបរួមរវាងលោកសម រង្សី និងលោកកឹម សុខា?
រំលឹករឿងចាស់ខ្លីៗឲ្យអ្នកជំនាន់ក្រោយបានដឹងឮ៖ លោក មាជ សុវណ្ណារ៉ា អតីតស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍មានទីស្នាក់ការកណ្តាលនៅUS។ បេសកកម្ម និងគោល បំណងតែមួយគត់របស់ KPR គឺដើម្បីផ្សព្វផ្សាយពត៌មានជួយជំរុញឲ្យភាគីលោក សម រង្ស៊ី និងភាគីលោក កឹម សុខា វិលរកតុចរចាដើម្បីរួបរួមគ្នាបង្កើតបក្សថ្មីមួយ។
លោក សុវណ្ណារ៉ា បានបង្កើតអ្នកតំណាងវិទ្យុខ្មែរប៉ុស្តិ៍(EU Canada Australia & Korea) នៅក្នុងឆ្នាំ២០១០~ ២០១២ ដើម្បីធ្វើចលនាមហាជនចូលរួមចំណែកជំរុញឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា វិលរកតុចរចាដើម្បីរួបរួមគ្នាបង្កើតបក្សថ្មីមួយ។ មិនយូរមិនឆាប់ “ចលនាប្រជាធិបតេយ្យសង្គ្រាះជាតិ” បានបង្កើតឡើងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅថ្ងៃទី១៦~១៧កក្កដា ២០១២ ហើយចរន្តចលនានេះបានជំរុញឲ្យបង្កើត”គណបក្សសង្គ្រាះជាតិ” ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១៣ ជាផ្លូវការ។
នៅឆ្នាំ២០១២ នៅទីក្រុងប៉ារីសលោក មាជ សុវណ្ណារ៉ា បានជួបលោក សម រង្ស៊ី នៅហាងកាហ្វេមួយកន្លែងនៅជិតផ្ទះរបស់លោករង្ស៊ី ( rue Tiphaine Paris 15e, Métro: La motte Picquet Grenelle) ។ លោក សុវណ្ណារ៉ា បាននិយាយជាមួយលោក សម រង្ស៊ី អំពីគោលបំណងរួបរួមគ្នារវាងបក្សសិទ្ធិមនុស្សនិងបក្សសមរង្ស៊ី។ តើលោក សម រង្ស៊ី នៅចាំបានទេ! លោក មាជ សុវណ្ណារ៉ា ជាមេអណ្តើកជំនាញម្នាក់បានជួយដុតដៃដុតជើងតាមរយៈការផ្សព្វផ្សាយពត៌មានជំរុញឲ្យកើតចលនានេះបានចេញជារូបរាង?
លោក សុវណ្ណារ៉ា បានឈរឈ្មោះតំណាងរាស្រ្តលេខរៀងទី៣ ខេត្តបន្ទាយមានជ័យមិនបានជាប់ឆ្នោតទេ តែគាត់បានជាប់គុក ២ដងទៅវិញ។ លោក សុវណ្ណារ៉ា មិនហ៊ានលក់ខ្លួន២លាន$ ពីព្រោះការពារមនសិការ របស់ខ្លួន និងការពារតម្លៃសន្លឹកឆ្នោតរបស់បងប្អូនជាម្ចាស់ឆ្នោតបានបោះឆ្នោតឲ្យអតីតcnrp កាលពីឆ្នាំ២០១៣។
សុំសួរបងប្អូនជាម្ចាស់ឆ្នោត៖ អ្នកដែលដើរចេញពីអតីតCNRPបានទៅបង្កើតបក្សថ្មី និងអ្នកមិនទៅបង្កើតបក្សថ្មី #ថាតើក្រុមមន្រ្តីជាន់ខ្ពស់អតីតcnrpមួយណាដែលបានគោរពឆន្ទៈម្ចាស់ឆ្នោត ឬក្រុមមួយណាដែលបន្តលក់សន្លឹកឆ្នោតរបស់បងប្អូននៅឆ្នាំ២០២២ -២០២៣ ខាងមុខនេះ?