ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម រៀបចំកិច្ចប្រជុំស្តីពីការកំណត់ផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Video Conference (Zoom)

ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម រៀបចំកិច្ចប្រជុំស្តីពីការកំណត់ផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Video Conference (Zoom)
នៅថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានរៀបចំកិច្ចប្រជុំស្តីពី ការកំណត់ផែនការ សកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Video Conference (Zoom) ក្រោមការអញ្ជើញចូលរួមជាអធិបតីរបស់ លោកជំទាវ ហេង សំអូន អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ឯកឧត្តម សុខ សូកាន ប្រធានក្រុមវិភាគ និងចងក្រង ឯកឧត្តម សោម ពិសិដ្ឋ ប្រធានក្រុមប្រមូលព័ត៌មាន ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមផ្សព្វផ្សាយឯកឧត្តម សេង ផល្លី ប្រធានក្រុមបណ្តុះបណ្តាល និងសមាជិក សមាជិកា ជាច្រើនរូបទៀត។
គោលបំណងនៃកិច្ចប្រជុំនេះ រៀបចំឡើងដើម្បីកំណត់ផែនការសកម្មភាពរបស់យុវជនគណបក្សកម្ពុជាថ្នាក់កណ្តាលឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយកិច្ចប្រជុំបានផ្តោតទៅលើរបៀបវារៈសំខាន់ៗដូចតទៅ៖
១. ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ បន្តអនុវត្តមាគ៌ា នយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស សំដៅពង្រឹង និងជំរុញការ ចាត់តាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ពោលគឺសម្រេចឱ្យបាននូវទិសស្លោក «រក្សាចាស់ បង្កើនថ្មី» និង «យុវជនគណបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក»។
២. ការងារជាអទិភាពក្នុងដំណាក់កាលទាំង ៤ នៃដំណើរការបោះឆ្នោតនៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទាំងអស់ត្រូវរៀបចំចាត់តាំងការងារគឺទីមួយ ការពង្រឹងមូលដ្ឋាន និងការគ្រប់គ្រងសមាជិកគណបក្ស ទីពីរ អំពីការស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ ទីបី ការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ចីបោះឆ្នោតឆ្នាំ២០២១ និងទីបួន ការចូលរួមរៀបចំគោលនយោបាយអភិវឌ្ឍន៍ ឃុំ-សង្កាត់
៥. ការជ្រើសរើសបេក្ខជនឈរបោះឆ្នោត ត្រូវសម្រិតសម្រាំងយុវជនគណបក្សដែលមានជំហរគណបក្សច្បាស់លាស់ មានសមត្ថភាព មានស្នាដៃ កេរ្តិ៍ឈ្មោះល្អ មានប្រជាប្រិយភាព និងមានការគាំទ្រពីមហាជន។
៦.ការចុះបញ្ចីគណបក្សនយោបាយ និងបញ្ចីបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយពង្រឹងសមត្ថភាពជំនាញកុំព្យូទ័រ ច្បាប់ និងរដ្ឋបាលឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌ តាមច្បាប់ បទបញ្ជានីតិវិធីបោះឆ្នោត និងការណែនាំរបស់គ.ជ.ប។
៧. ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍
៨.ការត្រៀមរៀបចំសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត
ទន្ទឹមនោះ ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំ និងបានចែករំលែកបទពិសោធន៍ល្អៗ ដែលជាធាតុផ្សំក្នុងការបំផុសចលនាយុវជន ១រូប សម្លេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក ហើយត្រូវផ្សព្វផ្សាយដល់យុវជនដែលមានអាយុត្រូវបោះឆ្នោត ដើម្បីយក ជ័យជំនៈជូនគណបក្សនៅឆ្នាំ២០២២ និង២០២៣ នាពេលខាងមុខនេះ ដោយរាល់សកម្មភាពទាំងអស់ត្រូវធ្វើឡើងមានភាពវ័យឆ្លាត និងបត់បែន តាមសភាពការណ៍កូវីដ១៩ និងសំរបទៅតាមរបៀបរបបធ្វើការងារតាមបរិបទថ្មី។ ជាកិច្ចបញ្ចប់អង្គប្រជុំ សូមជូនពរ និងអំពាវនាវដល់សមាជិកសមាជិកាទាំងអស់ត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួន ” ៣ការពារ ៣កុំ ” របស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ និងត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះមេរោគបម្លែងខ្លួនថ្មីនេះ៕
អត្ថបទដែលជាប់ទាក់ទង