ផ្នែកក្រៅប្រទេស នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាលបានបើកកិច្ចប្រជុំ ពិនិត្យលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ ២០២១ តាមរយ:ប្រព័ន្ឋវីដេអូ Zoom
ផ្នែកក្រៅប្រទេស នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាលបានបើកកិច្ចប្រជុំ ពិនិត្យលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ ២០២១ តាមរយ:ប្រព័ន្ឋវីដេអូ Zoom
នៅថ្ងៃអាទិត្យ ៧ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ អនុប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ទទួលបន្ទុកប្រធានតំបន់៤ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការសកម្មភាពរបស់យុវជនគណបក្សថ្នាក់កណ្តាល ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់សមាជិក សមាជិកាក្រុមការងារ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងប្រិសបិន ប្រទេសអូស្រ្តាលី។