ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត
នៅព្រឹកថ្ងៃសៅរ៍ ០៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំបូគោ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានដឹកនាំកិច្ចប្រជុំក្រុមការងារយុវជនគណបក្ស ក្នុងត្រីមាសទី៣ ឆមាសទី២ ឆ្នាំ២០២១ ដើម្បីកែតម្រូវរបាយការណ៏ដែលបានអនុវត្តរួចឱ្យកាន់តែល្អ និងដាក់ចេញនូវគោលការណ៏ថ្មីរួមមាន៖
១. សភាពការណ៍ទូទៅដែលក្រុមការងារយុវជនបានខិតខំកន្លងមកពិសេសការខិតខំរបស់ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រហូតដល់ដូសទី៣ (សូសជំរុញ)។
២. សន្និដ្ឋាននិងវាយតម្លៃក្រុមការងារដែលបានធ្វើសកម្មភាពរួចហើយប្រចាំខែក្នុងឆមាសទី១នៅមាន ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ។
៣. ទិសដៅអនុវត្តបន្តសម្រាប់សកម្មជនយុវជន នៅតាមបណ្តាមន្ទីរ ស្ថាប័ន និងអង្គភាពជុំវិញខេត្តចំណុះគណបក្សខេត្តដែលបានទទួលការណែនាំពីយុវជនគណបក្សថ្នាក់កណ្តាលមកអនុវត្តនៅយុវជនថ្នាក់ខេត្ត។ ឯកឧត្តមប្រធានគណបក្សខេត្ត បានឯកភាពយល់ព្រមជាគោលការណ៍រៀបចំតាមបណ្តាស្ថាប័ន អង្គភាពជួយសហការបញ្ជូនបេក្ខភាពយុវជនគណបក្សតាមចំនួនគោលការណ៍កំណត់មកយុវជនគណបក្សខេត្ត។
៤. យោងតាមការណែនាំរបស់ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល បន្ទាប់ពីបានរៀបចំផែនចំណុះរួចរាល់ ត្រូវបន្តរៀបចំការិយាល័យចំណុះតាមក្រុង-ស្រុក ដែលនៅក្នុងនោះនៅសល់៣%សម្រាប់ក្រុមការងារថ្នាក់ឃុំ និង៥%សម្រាប់សកម្មជនយុវជនភូមិ ។
៥. របៀបរបបធ្វើការបានល្អប្រសើរ សាមគ្គីភាពល្អ ក្រមសីលធម៌ល្អ បណ្តុះចិត្តករុណា មេត្តាធម៌ខ្ពស់ ខិតខំពង្រីកនិងពង្រឹងនយោបាយ និងចាត់តាំងយុវជនគណបក្សមានជំនឿជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលជាបុរសខ្លាំងរបស់បក្សនិងរដ្ឋ។ ជាពិសេសសេចក្តីគោរពស្រលាញ់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។
អង្គប្រជុំបានបញ្ចប់ដោយផ្លែផ្កា ចំណេះដឹងថ្មីបន្ថែមលើភារកិច្ចដែលទទួលខុសត្រូវ និងការសម្រេចជាសមូហភាពបុគ្គលដោយទទួលខុសត្រូវខ្ពស់៕