ទស្យនះរបស់គណបក្សខ្មែរតែមួយ៖ នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ទៅហើយ បើអ្នកជំនាន់ក្រោយមានបំណងធ្វើនយោបាយ
■ទស្យនះរបស់គណបក្សខ្មែរតែមួយ៖ នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ទៅហើយ បើអ្នកជំនាន់ក្រោយមានបំណងធ្វើនយោបាយដែលមានអាយុចន្លោះពី ៣៥ឆ្នាំ ទៅ៤៥ឆ្នាំ និងអ្នកបន្តវេននយោបាយដែលមានអាយុចន្លោះ៤៥ឆ្នាំ ទៅ៦០ឆ្នាំ នៅតែគិតថាលោក សម រង្ស៊ី និងលោក កឹម សុខា ជាមនុស្សតែមួយ មានវាសនាតែមួយ បានcopy-pass លទ្ធិប្រជាធិបតេយ្យពីUSA មកអនុវត្តនៅប្រទេសកម្ពុជាទាំងស្រុងដើម្បីផ្លាស់ប្តូរពីរបៀបដឹកនាំបក្សកាន់អំណាច គឺវាហួសស័មយទៅហើយ។
■អ្នកជំនាន់ក្រោយ និងអ្នកបន្តវេន គួរនាំគ្នាបង្កើតប្រជាធិបតេយ្យដោយខ្លួនឯងបែបខ្មែរនិយមតាមរស់ជាតិវប្បធម៌ខ្មែរ អរិយធម៌ខ្មែរ ដែលដូនតារបស់យើងបានបន្សល់ទុកឱ្យយើងអ្នកជំនាន់ក្រោយៗដើម្បីចូលរួមថែរក្សាការពារទឹកដី សន្តិភាព ស្ថេរភាពនយោបាយ និងការចូលចំណែកអភិវឌ្ឍប្រទេសជាតិតាមវប្បធម៌បែបរស់ជាតិខ្មែរនិយម ទើបយើងជាអ្នកជំនាន់ក្រោយមានមោទនភាពជាតិខ្មែរនិយមពិតប្រាកដ។
■បើអ្នកជំនាន់ក្រោយ និងអ្នកបន្តវេន ភាគច្រើនជាអ្នកសិក្សាស្រាវរៀនសូត្រមានចំណេះដឹងខ្ពង់ខ្ពស់ នៅតែបន្ត copy -pass លទ្ធិប្រជាធិបតេយ្យUSA និងលទ្ធិប្រជាធិបតេយ្យកូនកាត់EU+Japan ទៅថ្ងៃអនាគត គឺប្រទេសកម្ពុជានឹងបាត់បង់នូវតម្លៃមោទនភាពជាតិខ្មែរ និងមោនទនភាពបានកើតជាកូនខ្មែរ ដោយអ្នកជំនាន់ក្រោយៗ និងអ្នកបន្តវេននេះឯង។
■បើក្រុមនិយម សម រង្ស៊ី និងក្រុមនិយម កឹម សុខា នៅតែបន្តសកម្មភាពcopy -pass លទ្ធិប្រជាធិ បតេយ្យបរទេសជ្រុលនិយម គឺកូនចៅ+អ្នកគាំទ្ររបស់ខ្លួននឹងមានវាសនាជិះលើស្លាបយន្តហោះរបស់USAដើម្បីធ្វើដំណើរកំសាន្តលើវេហាដូចប្រទេសអាហ្វហ្កានីស្ថាន (២០០១ ~២០២១ អញ្ចឹងឯង។