រុស្ស៊ីផាកពិន័យក្រុមហ៊ុន Google ចំពោះការមិនលុបមាតិកាហាមឃាត់ និងបង្ខំឱ្យបើកការិយាល័យនៅក្នុងប្រទេសខ្លួន

មូស្គូ)៖ តុលាការក្រុងមូស្គូនៅថ្ងៃអង្គារម្សិលមិញនេះ បានចេញសេចក្ដីសម្រេចដោយដាក់ពិន័យលើ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ អាមេរិក Google នូវទឹកប្រាក់ ១៤លានរូពី (ប្រហែលជាង ១៩ម៉ឺនដុល្លារអាមេរិក) ពីបទរំលោភលើច្បាប់ប្រទេសរុស្ស៊ី ដែលនេះជាការដាក់ទណ្ឌកម្ម ថ្មីមួយទៀតពីសំណាក់រដ្ឋាភិបាលរុស្ស៊ី ជាមួយនឹងក្រុមហ៊ុន Big Tech។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Google មិនបានធ្វើតាម សំណើរបស់តុលាការក្នុងការលុបចោលមាតិកាដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី និងបានបង្ខំឱ្យ ក្រុមហ៊ុន បច្ចេក វិទ្យបរទេសបើកការិយាល័យរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីថែមទៀតផង។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានបញ្ជាក់ថា ពិតជាទទួលបានការផាកពិន័យពីសំណាក់តុលាការរុស្ស៊ីពិតមែន ប៉ុន្តែមិនបានបញ្ជាក់ លម្អិត ឬពន្យល់បន្ថែមនោះទេ។

ជាមួយគ្នានេះផងដែរ តុលាការរុស្ស៊ី ក៏បានស្នើឱ្យ Google ធ្វើការត្រួតពិនិត្យ និងលុបចោលមាតិកាដែលត្រូវបានហាមឃាត់នៅក្នុងប្រទេស រុស្ស៊ីដូចគ្នា។

គួរបញ្ជាក់ផងដែរថា នៅមុននេះ រុស្ស៊ីក៏បានផាកពិន័យក្រុមហ៊ុន Big Tech របស់អាមេរិកជាច្រើនដូចជា Facebook, Twitter និង WhatsApp ជាដើម ពាក់ព័ន្ធនឹងការមិនព្រមលុបចោលមាតិកាដែលត្រូវបានហាមឃាត់ ដែលសកម្មភាពនេះគឺបានរំលោភច្បាប់ របស់ ប្រទេសរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង