ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រគេនព្រះអនុគុណស្រុកទឹកឈូ និងប្រជាពលរដ្ឋចំនួនពីរឃុំ នៅស្រុកទឹកឈូ ខេត្តកំពត

នាព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត រួមជាមួយឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា ក្រុមអចិន្រ្តៃយ៍ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រគេនព្រះអនុគុណស្រុកទឹកឈូ និងប្រជាពលរដ្ឋចំនួនពីរឃុំ ក្នុង១ឃុំ ចំនួន២០គ្រួសារ ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តម ភុន សារពេជ្រ បានដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងក្រុមការងារយុវជនស្រុកជុំគីរី ចុះពិនិត្យមើលផ្លូវពេលដែលភ្លៀងធ្លាក់ខ្លាំងសង្កេតឃើញថា ទឹកហូរកាត់ផ្លូវមួយកន្លែងដែលនឹងត្រូវផ្វើលូបង្ហូរទឹក ៧កន្លែង ផ្លូវនេះប្រជាជនលោកបានចូលរួមបរិចាកដីស្រែម្ខាង១.៥០ម ហើយការសាងសង់ផ្លូវនេះសរុបមានប្រវែង១៣គីឡូម៉ែត្រ បច្ចុប្បន្ននៅសល់ប្រហែល១០%ទៀតទើបរួចរាល់ ហើយការអូសបង្គោលខ្សែភ្លើង បានសម្រេច ២គីឡូម៉ែត្រហើយ។

អត្ថបទដែលជាប់ទាក់ទង