ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពតងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិ តំណាន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ។

សូមគោរពរាយការណ៏ជូន
ឯកឧត្តម ប្រធានមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់

ថ្ងែពុធ ១កើតខែអាសាឍ ឆ្នាំ​ខាល ចត្វាស័ក​​ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងែទី២៩ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ។

បាននាំយកអំណោយដ៏ថ្លៃថ្លា ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៏ គណៈកម្មាកណ្តាល
គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល។

មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិកអចិន្រ្តៃយ៏
យុវជនគណបក្សខេត្ត ប្រធានផែនចំណុះ និងប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជនស្រុកអង្គជ័យ ឃុំភ្នំកុង ។

ឯកឧត្តមប្រធានយុវជនខេត្តបានមានប្រសាសន៏ ថា យោងប្រសាសន៏ឯកឧត្តម ម៉ៅ ធនិន ប្រធានគណបក្ស
ថា តួនាទីជាអំរ៉ែក លោកជាលោកឪពុក ជាមេ ដែលរ៉ែករាស្រ្ត
ជួយរាស្រ្ត យ៉ាងធ្ងន់រ៉ែកយ៉ាងធ្ងន់
ដូច្នេះក្នុងនាមជាកូនជាប្អូន មិនអាចមើលរំលងដើរហួស មិនយកភ្នេកមើលទេ ។ ត្រូវមានចិត្តជួយរ៉ែកពន់
ឪពុក រឺបង ក្នុងមនោសញ្ចេតនាខ្ពស់បំផុត។

ជាមួយនិងកម្មវិធីនេះដែរ ក្នុងគណបក្ស សូមគោរពអរគុណ ពុកម៉ែ មាមីង ទាំងអស់ដែលបាន បោះឆ្នោត
ជូនគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើន ។ ខ្ញុំកោតសរសើរ ពុកម៉ែ
គិតត្រូវបោះឆ្នោតត្រូវ ការទុកចិត្តលើ
គណបក្សយើង ព្រោះគណបក្ស ជារបស់យើងទាំងអស់ គ្នា។

ក្នុងនាម ឯកឧត្តម ម៉ៅ ធនិន ខ្ញុំបាទសូមសំដែង ការអាណិត ពេលបានទទួលព័ត៏មាន ថាពុកម៉ែប្រជាជនទាំង៤៤គ្រួសារលោកខ្វះខាតជីវភាព
មានមុខរបរជាអ្នកឡើងភ្នំបេះស្លឹកបាស ស្លឹកកណ្តៀង ស្លឹកថ្នឹង ជីក
ទំពាំង បានមួយថ្ងៃ រស់មួយថ្ងៃ។

ដោយសេចក្តីគោរពគោលការណ៏ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបានណែនាំមន្រ្តី គណបក្សទាំងអស់ចុះបំរើប្រជាជន ដោយមិនត្រូវទុកប្រជាជនអោយដាច់ពេលឡើយ យុវជនគណបក្សខេត្តបានសហការល្អជាមួយ គណបក្សស្រុកអង្គរជ័យ គណបក្សមូលដ្ឋានឃុំភ្នំកុង
រៀបចំជូនលោកទាំង៤៤គ្រួសារទាន់
ពេលទាន់វេលាល្អប្រសើ។

ឯឧប្រធានយុវជនគណបក្ស ខេត្តបានលើកពីគុណសម្បត្តិ ឯឧ ម៉ៅ ធនិន ជាមេដឹកនាំ ដែលមានគុណធម៍ បំផុត
គិតពីសុខទុក្ខ ប្រជាជននិងមាតុភូមិជាធំ អោយតំលៃអ្នកចុះបំរើមូលដ្ឋានខ្ពស់ ណាស់។

អំណោយរួមមាន អង្កមី ត្រីខ ទឹកត្រី
ថ្នាំពេទ្យ៧មុខ ។

សេចក្តីគោរពកោតសរសើរចំពោះ
ក្រុមការងារយុវជនទាំងអស់ដែលផុសផុលណាស់ការងារសង្គម បំរើ
គោលនយោបាយគណបក្ស ដោយស្មោះត្រង់បំផុត។ សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង