លោក លី ធុជ បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល​នៃសន្និបាតគណ:កម្មា​ធិការ​កណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា

(ស្វាយរៀង): នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សក្រុងបាវិត លោក លី ធុជ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល វិសមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

 

ជាមួយគ្នានេះ លោក លី ធុជ សូម​អោយសមាជិក សមាជិកា គណបក្សទាំងអស់អោយបន្តយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចជូនគណបក្ស និងជាតិមាតុភូមិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពជា ដែលមានសម្តេចតេជោជាប្រធាន។

លោក លី ធុជ ក៏បានស្នើសុំឲ្យសមាជិក សមាជិកាគណបក្សគ្រប់ៗរូប ជាពិសេសមន្ត្រីដែលបំរើការឃុំ-សង្គាត់ ក្នុងមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋមេត្តាយកចិត្តទុក្ខដាក់ បំរើប្រជាពលរដ្ឋ លុបបំបាត់អំពើការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ហើយផ្តល់ការដំណោះស្រាយភ្លាមៗតាមដែលអាចធ្វើទៅបានដើម្បីទាក់ទាញទំនុកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ។

 

ក្នុងឱកាសនោះ លោកបានពាំនាំនៃការផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់សមាជិក សមាជិកាបក្សទាំងអស់បន្តការងារក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស បន្តសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង