គន្លឹះសង្ខេបសំខាន់ៗ៧ចំណុច ដើម្បីកាត់បន្ថែមភាពតានតឹង(Stress) អំឡុងពេលអ្នកឆ្លងមេរោគ COVID-19 !
ទោះបីជាស្ថានភាពវីរុសឆ្លងក្នុងប្រទេសកម្ពុជាបានថមថយបន្តិចមែន តែលទ្ធភាពនៃការឆ្លងនិងចំលងជំងឺនេះនៅតែមានដដែល សម្រាប់លោកអ្នកមានសុខភាបខ្សោយ ឬ មិនទាន់បានទទួលការចាក់វ៉ាក់សាំងគ្រប់គ្រាន់!ដូច្នេះដើម្បីផ្តល់នូវចំណេះដឹងបន្ថែមទាក់ទងនឹងគន្លឹះសង្ខេបៗក្នុងការចូលរួមកាត់បន្ថយភាពតានតឹង ឬ ស្រ្តេសអំឡុងពេលអ្នកឬសមាជិកអ្នកឆ្លងវីរុសនេះសូមអនុវត្តន៍តាមវិធីខាងក្រោម ដែលក្រុមការងារយើងខ្ញុំបានដកស្រក់ពីគេហទំព័រ www.health.harvard.edu៖
១.កាគេងឲ្យបានគ្រប់គ្រាន់
-ការគេងមិនបានគ្រប់គ្រាន់ ឬគេងមិនបានស្កប់ស្កល់អាចផ្ដល់ផលអវិជ្ជមានដល់ អារម្មណ៍ ស្មារតី កម្លាំង ថាមពល និងសុខភាពរាងកាយរបស់លោកអ្នកកាន់តែចុះខ្សោយទៅៗ។
២. យល់ដឹងពីបច្ចេកទេសនៃការបន្ធូរអារម្មណ៍
-ការធ្វើសមាធិ, ការធ្វើលំហាត់ប្រាណសាច់ដុំ, ការប្រើប្រាស់រូបភាពឬទេសភាពស្អាតៗដើម្បីជាលំហាត់ប្រាណផ្នែកអារម្មណ៍ខាងក្នុងរបស់លោកអ្នក, លំហាត់ប្រាណដោយការដកដង្ហើមវែងៗ ធ្វើលំហាត់ប្រាណបែបយូហ្គា គឺជាបច្ចេកទេសបន្ធូរអារម្មណ៍ដ៏មានឥទ្ធិពលមួយព្រមទាំងកាត់បន្ថយភាពតានតឹងផងដែរ។
៣.ពង្រឹងបណ្តាញសង្គមរបស់អ្នកឲ្យកាន់តែជិតដិត
-មានការទាក់ទងជាមួយអ្នកដទៃតាមរយៈបណ្ដាញសង្គម ដូចជាការហៅជាវីដេអូខល ការផ្ញើសារ ឬដោយការចូលរួមជាមួយនឹងក្លឹបសៀវភៅអេឡិចត្រូនិក ឬមើលអ្វីដែលសប្បាយៗ។
៤. កំណត់ពេលវេលាច្បាស់លាស់ដើម្បីពង្រឹងសម្ថភាពរបស់អ្នក
-ជាកត្តាចាំបាច់និងកាន់តែមានប្រសិទ្ធភាពដែលអ្នកអាចគិតលេងៗពីរឿងការងារ និងស្វែងរកតម្រូវការនៃគ្រួសាររបស់អ្នកឬកម្រិតស្ត្រេសរបស់អ្នកឲ្យមកនៅកាន់តែទាប។
៥.ដោះស្រាយស្ថានភាពស្ត្រេស
-កុំបណ្តោយឱ្យស្ថានភាពស្ត្រេសកាន់តែខ្លាំងទៅៗ ត្រូវចេះរៀបវិធីដោះស្រាយបញ្ហាគ្រួសារ និងប្រើប្រាស់ជំនាញនិយាយជាមួយអ្នកផ្ទះ និងអ្នកនៅកន្លែងធ្វើការ ប្រកបដោយសីលធម៌ និងឲ្យបានរលូន។
៦.ត្រូវចេះមើលថែទាំខ្លួនឯង
-ត្រូវចេះមើលថែរខ្លួនអ្នកដោយការដើរលេង ជិះកង់ ការគេង ឬស្តាប់តន្ត្រីដែលអ្នកចូលចិត្ត ត្រូវស្រលាញ់ខ្លួនឯងឲ្យបានច្រើន ស្រលាញ់សុខភាពខ្លួនឯងឲ្យបានច្រើនជាងអ្នកណាទាំងអស់ ព្រោះថាបើសុខភាពយើងរឹងមាំហើយ ទើបយើងមានកម្លាំងកាយ កម្លាំងចិត្តទៅស្រលាញ់និងមើលថែអ្នកដទៃបាន។
7.ស្វែងរកជំនួយ
កុំខ្លាចក្នុងការសុំជំនួយពីប្តីឬប្រពន្ធ ពីមិត្តភក្តិ និងអ្នកជិតខាងរបស់អ្នកឡើយ! ប្រសិនបើអ្នកមានភាពតានតឹង និងបញ្ហាធុញថប់នៅតែបន្តសូមរៀបចំការណាត់ជួបនិងពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញសុខភាពផ្លូវចិត្ត។ ជូនពរលោកអ្នកទទួលបានសុខភាពល្អ និង ចៀសឆ្ងាយពីជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា៕