ខ្សែប្រយុទ្ធ Man City Erling Haaland ធ្វើបាន Hat-Trick ពីរប្រកួតជាប់ៗគ្នា!
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម Manchester City Erling Haaland មិនបង្អង់ដៃក្នុងការរកគ្រាប់បាល់ក្នុងអាជីព ដំបូងរបស់ខ្លួននៅក្របខណ្ឌកំពូល English Premier League ឡើយ បន្ទាប់ពីរកបានបីគ្រាប់ម្នាក់ឯងពីរប្រកួតជាប់ៗគ្នា។
កីឡាករវ័យ ២២ឆ្នាំរូបនេះក៏រកបានបីគ្រាប់ដែរត្រឹមចន្លោះពេល ១៩នាទីប៉ុណ្ណោះនៅពេល Manchester City វាយបកពីក្រោយ ២គ្រាប់យកឈ្នះ Bournemouth ៤-២។ អតីតខ្សែប្រយុទ្ធ Dortmund រូបនេះរកបានបីគ្រាប់ទៀតក្នុងចន្លោះពេល ២៦ រវាងគ្រាប់ទី១ ដល់គ្រាប់ទី៣ របស់ខ្លួនពោលគឺគ្រាប់ទី១ នៅនាទីទី១២, គ្រាប់ទី២ នៅនាទីទី ២៣ និងទីបីនាទីទី៣៨ ។ សរុបត្រឹម ៥ប្រកួតរដូវកាលនេះ Erling Haaland រកបានសរុប ៩គ្រាប់ហើយ។ បីពិន្ទុបន្ថែមនេះក្រុមរបស់លោក Pep Guardiola បន្តឈរលេខ២ ក្នុងតារាងមាន ១៣ពិន្ទុដេញពីក្រោយក្រុមកំពូលតារាង Arsenal ២ពិន្ទុ។
Arsenal បន្តស្ថិតិឥតខ្ចោះរបស់ខ្លួនរដូវកាលនេះក្រោយឈ្នះ ៥ប្រកួតជាប់គ្នាបន្ទាប់ពីជ័យជំនះ ២-១ លើ Aston Villa ។ Gabriel Jesus រកបានគ្រាប់ទី៣ របស់ខ្លួនរដូវកាលនេះតែក្រុមភ្ញៀវ Aston Villa តាមស្មើវិញនៅនាទីទី៧៤ ដោយ Douglas Luiz។ Gabriel Martinelli គឺជាអ្នកសំរេចគ្រាប់ជ័យជំនះឱ្យ Arsenal នៅនាទីទី៧៧ ធ្វើឱ្យក្រុមរបស់លោក Mikel Arteta បន្តកាន់កាប់កំពូលតារាងមាន ១៥ពិន្ទុពេញ ៕