Chelsea បានបញ្ចប់តំណែងអ្នកចាត់ការពី Tuchel!

Chelsea បានបញ្ចប់តំណែងអ្នកចាត់ការ Thomas Tuchel ហើយ ក្រោយចាញ់ Dinamo Zagreb ក្នុងការប្រកួតបាល់ទាត់ UEFA Champions League នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា ។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់វ័យ៤៩ឆ្នាំបានចាកចេញពី Stamford Bridge ក្រោយកាន់តំណែងបាន២០ខែ ដោយដឹកនាំសរុបបាន ៩៩ប្រកួត ឈ្នះ ៦២ប្រកួត ចាញ់ ១៨ប្រកួត និង ស្មើ ១៩ប្រកួត ។ នៅក្នុងកំឡុងពេលដឹកនាំឲ្យ Chelsea នេះលោក Tuchel ឈ្នះ៣ពានឲ្យក្លិប និង ១ពានសម្រាប់ខ្លួនលោកគឺពានគ្រូឆ្នើមបំផុត រដូវកាលឆ្នាំ២០២០/២១។ ៣ពាននោះមានដូចជា ពាន UEFA Champions League រដូវកាលឆ្នាំ ២០២០/២១ ពាន UEFA Super Cup និង ពាន FIFA Club World Cup នៅរដូវកាលឆ្នាំ២០២១/២២។
ម្ចាស់ក្លិបថ្មីរបស់ Chelsea លោក Todd Boehly បានឲ្យក្រុមការងាររបស់លោក Tuchel មើលការខុសត្រូវក្រុមសិន មុនរកបានអ្នកចាត់ការថ្មី ។
ថ្នាក់ដឹកនាំក្រុមដដែលបានថ្លែងថា នេះជាពេលវេលាដ៏ត្រឹមត្រូវក្នុងការស្វែងរកគ្រូបង្គោលថ្មី៕

អត្ថបទដែលជាប់ទាក់ទង