Marcus Haber ស៊ុតបញ្ចូលទីច្រើនជាងណាហ្គាវើលដ៍ និងគិរីវង់ គិតត្រឹមសប្តាហ៍ទី១៨

ខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង បន្តកាន់កាប់តំណែង អ្នកសុតបញ្ចូលទីច្រើនជាងគេដដែល ដោយមាន១៩គ្រាប់ ក្រោយស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ១គ្រាប់ទល់នឹង Tiffy Army FC សប្តាហ៍ទី១៨ នៃលីគកំពូលកម្ពុជា Cambodia Premier League 2022 ។

១៩គ្រាប់របស់ខ្សែប្រយុទ្ធជនជាតិកាណាដារូបនេះគឺស៊ុតច្រើនជាងក្លិបបាល់ទាត់ចំនួន២ដូចជា៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ស្ថិតនៅលេខរៀងទី៥ ឆ្លងកាត់១៨ប្រកួត មាន២៣ពិន្ទុ ស៊ុតបាន១៨គ្រាប់ របូត២៣គ្រាប់ (-៥គ្រាប់) និង ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ស្ថិតនៅលេខរៀងទី៨ ឆ្លងកាត់១៨ប្រកួត មាន៥ពិន្ទុ ស៊ុតបាន១៧គ្រាប់ របូត៧០គ្រាប់ (-៥៣គ្រាប់)។

ខាងក្រោមគឺបញ្ជី Top Scorers គិតត្រឹមសប្តាហ៍ទី១៨៖
– Marcus Haber ជនជាតិកាណាដា ១៩គ្រាប់
– Takumu Nishihara ជនជាតិជប៉ុន ១៦គ្រាប់
– Sakari Tukiainen ជនជាតិហ្វាំងឡង់ ១១គ្រាប់
– Garbiel Silva ជនជាតិប្រេស៊ីល ១០គ្រាប់
– Paulo Victor ជនជាតិប្រេស៊ីល ១០គ្រាប់
– Andres Nieto ជនជាតិកូឡុំប៊ី ៩គ្រាប់។

គួរដឹងថាខ្សែប្រយុទ្ធកណ្តាល Marcus Haber ធ្លាប់ទទួលបានពានកីឡាករឆ្នើមប្រចាំខែកក្កដា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង