Cambodian Premier League សុតចូលគ្នា២០គ្រាប់ នៅសប្ដាហ៍ទី១៩!

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជារដូវកាល២០២២បានបញ្ចប់សប្ដាហ៍ទី១៩ កាលពីថ្ងៃសៅរ៍ ទី០៨ ខែតុលា កន្លងទៅ។ ក្នុងនោះមានការរកគ្រាប់បាល់បញ្ចូលទីគ្នាទៅវិញទៅមកដល់ទៅ២០គ្រាប់។

ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានបរាជ័យក្រោមថ្វីជើង ក្រុមកងយោធពលខេមរភូមិន្ទ ដល់ទៅ០ទល់៣លើដីហនុមាន។ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនបានយកឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៣ទល់នឹង៥ ចំណែកឯវិសាខាវិញនៅតែមិនទាន់ឈ្នះបឹងកេតក្នុងលីគ ២០២២ ដោយបានត្រឹមស្មើ២ទល់២ និងមួយគូចុងក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ទទួលបានលទ្ធផលមិនល្អឡើយ ដោយចាញ់ណាហ្គាវើលដ៍ ២ទល់៣ លើដីខ្លួនឯង។ ជាមួយគ្នានេះ ខ្សែបម្រើ ជា សំណាង ក៏មានបញ្ហាសន្លប់ទៀត បន្ទាប់ពីត្រូវមួយបាល់ចំមុខពីគួច ដានី។ នេះជាការឈ្នះព្រះខ័នរាជស្វាយរៀង លើកដំបូងសម្រាប់ណាហ្គាវើលដ៍ក្នុងរដូវកាលនេះ។

គួរបញ្ជាក់ថា ក្រោយចប់ជុំទី៣ ក្រុមកំពូលតារាងចំនួន៤នឹងប៉ះគ្នាជាបន្តចំនួន២ជុំ ខណៈក្រុមលេខ៥ដល់លេខ៨ត្រូវអស់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង