កម្ពុជា បញ្ចប់ ភារកិច្ច ប្រកួត ជម្រុះ ពាន AFC U17 ដោយ រក បាន ៣ ពិន្ទុ
ក្រុមបាល់ទាត់ ជម្រើសជាតិ យុវជន អាយុ ក្រោម ១៧ ឆ្នាំ កម្ពុជាបាន បញ្ច ប់ បេសកកម្ម លើទឹក ដី អូស្ដ្រាលី ក្នុង វគ្គ ជម្រុះ ពានរង្វាន់ យុវជន អាស៊ី AFC U17 Asian Cup 2023 ហើយដោយ រកបាន ៣ ពិន្ទុ ប៉ុណ្ណោះ ក្រោយ ប្រកួត បញ្ច ប់ពូ ល G បាន យកឈ្នះ ក្រុមយុវជន U17 កោះ ម៉ា រី អាណា ខាងជើង ៤-០។
ជំនួប បង្គ្រប់កិច្ច នេះក្រុម គោព្រៃ ជំទង់ កម្ពុជា បាន បើក ការ នាំមុខ ក្រុមយុវជន កោះ ម៉ា រី អាណា ខាងជើង ៣-០ នៅ វគ្គ ទី ១ មុន បន្ថែម ១ គ្រាប់ ទៀតនៅ វគ្គ ទី ២។ នេះ គឺជា ជ័យជម្នះ តែ ១ គត់ក្នុងចំណោម ៣ ប្រកួត នៃ ពូ ល G សម្រាប់ បេសកកម្ម មួយ នេះ បន្ទាប់ពី ២ ប្រកួត ដំបូងបាន ចាញ់ ក្រុមយុវជន ចិន ៩-០ និង ចាញ់ ម្ចាស់ផ្ទះ អូស្ដ្រាលី ១០-០។ យ៉ាងណាមិញ ក្នុងនាម ក្រុមការងារ ក្រុម ជម្រើសជាតិ យុវជន កម្ពុជា តាមរយៈ សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជាបាន សម្ដែង ការ អរគុណ ដល់ អ្នកគាំទ្រដែល តែង គាំទ្រ និង លើកទឹកចិត្ត កីឡាករ កម្ពុជា ពិសេស ប្រជាពលរដ្ឋ ខ្មែរ រស់នៅ អូស្ដ្រាលី ដែល បានធ្វើ ដំណើរ ពី ចម្ងាយដើម្បី ចូលរួម ទស្សនា និង គាំទ្រ លើកទឹកចិត្ត ផ្ទាល់ ដល់ ក្រុម ជម្រើសជាតិ U17 កម្ពុជា។
ក្នុង ពូ ល ជាមួយ ក្រុមយុវជន កម្ពុជា នេះដែរ ក្រុម ម្ចាស់ផ្ទះ U17 អូស្ដ្រាលីបាន ដឹក ដៃ គ្នា ជាមួយ ក្រុមយុវជន ចិនឡើងទៅ វគ្គ បន្ដ ទោះបី ប្រកួត បញ្ច ប់ពូ លអូស្ដ្រាលីបាន យកឈ្នះ ចិន ៣-១ ក៏ដោយ។ អូស្ដ្រាលីបាន ឈរ កំពូល តារាងដោយ រកបាន ៩ ពិន្ទុ ពេញ ខណៈ ចិនបាន ឡើង វគ្គ បន្ដក្នុងនាម ក្រុម លេខ ២ ល្អ ជាងគេ៕