Keane ថា Arsenal គឺជាគូប្រជែងពានលី ធំបំផុតរបស់ Man City ក្នុង រដូវកាលនេះ

 

លោក Roy Keane បាន លើក ឡើង ថា Arsenal គឺ ជា ដៃគូ ប្រជែង ធំ បំផុត សម្រាប់ Man City ក្នុង ការ ប្រជែង ពាន Premier League នៅ ឆ្នាំ នេះ។

ក្រុម លោក Mikel Arteta កំពុង ឈរ កំពូល តារាង លីគ បន្ទាប់ ពី លេង បាន ៩ ប្រកួត មាន ២៤ ពិន្ទុ និង ឈ្នះ ៨ ប្រកួត។ ពួក គេ គម្លាត ឈរ លើ ក្រុម ការពារ តំណែង ជើងឯក City មួយ ពិន្ទុ។ លោក Keane ដែល ជា អ្នក វិភាគ មួយ រូប របស់ Sky Sport បាន សរសើរ Arsenal ចំពោះ ទំនុក ចិត្ត របស់ ពួក គេ ក្នុង រដូវ កាល នេះ ខណៈ ពួក គេ មាន បំណង ចង់ ប្រជែង ពាន នៅ រដូវ កាល នេះ។
Kean បាន បញ្ជាក់ ថា កីឡាករ របស់ កាំភ្លើង ធំ លេង ជាមួយ ទំនុក ចិត្ត និង មាន កាយ សម្បទា ល្អ។ ពួក គេ មាន បទពិសោធន៍ ល្អ នៅ តំបន់ បម្រើ និង ពោរពេញ ដោយ កីឡាករ វ័យ ក្មេង មាន ទេពកោសល្យ។ នៅ ពេល នេះ ពួក គេ គឺ ជា គូប្រជែង ដ៏ ធំ របស់ Man City។

កាល ពី ចុង សប្ដាហ៍ កន្លង ទៅ Arsenal បាន យក ឈ្នះ Liverpool ៣-២ រក្ស ទម្រង់ លេង ល្អ របស់ ខ្លួន។ អរគុណ ដល់ គ្រាប់ បាល់ របស់ ខ្សែ ប្រយុទ្ធ Gabriel Martinelli និង Bukayo Saka ដែល បាន ជួយ ក្រុម បាន ៣ ពិន្ទុ យ៉ាង សំខាន់៕

 

អត្ថបទដែលជាប់ទាក់ទង