Ronaldo រកបានគ្រាប់ទី ៧០០ ឲ្យ ក្លិបអាជីព និងជាគ្រាប់ដំបូងរដូវកាលនេះនៅ Premier League
ខ្សែប្រយុទ្ធ ព័រទុយហ្កាល់ Cristiano Ronaldo ទីបំផុត រកបាន គ្រាប់ ដំបូង របស់ខ្លួន នៅ ក្របខណ្ឌ English Premier League ក្នុងរដូវ កាលថ្មី នេះ ស្របពេល Manchester United វាយបក យកឈ្នះ Everton ២ទល់១ នៅ Goodison Park ។
ក្រុម របស់លោក Frank Lampard បាន បើក ការនាំ មុខមុន នៅ នាទី ទី៥ ដោយ Alex Iwobi មុនពេល ដែល Antony Santos ស៊ុត បញ្ចូល ទី តាម ស្មើ នៅ នាទី ទី១៥ ដែលជា គ្រាប់ ទី៣ របស់ខ្លួន រដូវ កាល នេះ ។ Anthony Martial ដែល ចាប់ផ្តើម ១១នាក់ ដំបូង ប្រកួត នេះ ក៏ត្រូវ ផ្លាស់ប្តូរ ចេញ វិញ ត្រឹម នាទី ទី២៩ ដោយសារ របួស ជំនួសដោយ Cristiano Ronaldo វិញ ។ កីឡាករ វ័យ ៣៧ឆ្នាំ រូបនេះ ក៏ រកបាន គ្រាប់ បាល់ ដំបូង របស់ខ្លួន នៅ Goodison Park រាប់ តាំងពី ឆ្នាំ២០០៥ និង ជា គ្រាប់ បាល់ ជ័យជំនះ ២ទល់១ លើ Everton ផងដែរ ។ នេះ ជា គ្រាប់ បាល់ ទី៧០០ សម្រាប់ ក្លិប អាជីព របស់ Cristiano Ronaldo តាំងពី ចាប់ផ្តើម អាជីព ដំបូង ជាមួយ Sporting Lisbon នៅ ឆ្នាំ២០០២ Manchester United, Real Madrid, Juventus និង ត្រលប់មក Manchester United ម្តងទៀត ។ បី ពិន្ទុ នេះ ធ្វើឱ្យ ក្រុម របស់លោក Erik ten Hag ឡើងមក លេខ៥ មាន ១៥ពិន្ទុ តាម ពីក្រោយ Chelsea ១ពិន្ទុ ។
ចំណែក មួយ ប្រកួត ទៀត ក្រុម កំពូល តារាង Arsenal នៅតែ បន្ត ឈរ កំពូល តារាង ដដែល ក្រោយ យកឈ្នះ ហង្ស ក្រហម Liverpool ៣-២ ។ Gabriel Martinelli បើក ការ នាំមុខ ឱ្យ Arsenal ត្រឹម វិនាទី ទី៥៨ ប៉ុណ្ណោះ មុនពេល ដែល Darwin Nunez តាម ស្មើ វិញ នៅ នាទី ទី៣៤ ។ Bukayo Saka ជា អ្នក ស៊ុត នាំមុខ ឱ្យ Arsenal ជាថ្មី តែ Roberto Firmino ក៏ តាម ស្មើ ឱ្យ Liverpool ម្តងទៀត មុនពេល ដែល Saka ស៊ុត បាល់ ពិន័យ ១១ម៉ែត្រ សម្រេច ៣ ពិន្ទុ ឱ្យ Arsenal បន្ត នាំមុខ Manchester City ១ពិន្ទុ ៕