កុងត្រារបស់ Haaland ជាមួយ City មិនអាចឱ្យគេផ្ទេរទៅក្លិបផ្សេងនៅ EPL ទេ
តាមរបាយការណ៍មួយបានអះអាងថា Erling Haaland មានលក្ខខណ្ឌទិញផ្ដាច់ 175 លានផោនដែលអនុវត្តតែចំពោះក្លិបដែលមិន ស្ថិតក្នុងក្របខណ្ឌ Premier League ប៉ុណ្ណោះ ។
កំពូលតារាឆ្នើមរបស់ក្រុម Manchester City ដែលបានផ្ទេរពីក្លិប Borussia Dortmund ក្នុងតម្លៃ 51 លានផោន រកបាន 865,000 ផោនក្នុងមួយសប្តាហ៍នៅកីឡដ្ឋាន Etihad ។
សារព័ត៌មាន Athletic ថ្មីៗនេះ បានរាយការណ៍ថា កិច្ចសន្យារយៈពេល 5 ឆ្នាំរបស់គេ មានលក្ខខណ្ឌពិសេសមួយ ដែលមិនអនុញ្ញាត ឱ្យកីឡាករន័រវែស ធ្វើការផ្ទេរទៅកាន់គូប្រជែងនានាក្នុងក្របខណ្ឌ Premier League ឡើយ។
លក្ខខណ្ឌទិញផ្ដាច់ 175 លានផោនរបស់ Haaland សម្រាប់ក្លិបនៅក្រៅ EPL មានសុពលភាពចាប់ផ្តើមនៅក្នុងទីផ្សារដោះដូរ កីឡាករដើមរដូវកាល 2024-25។ កុងត្រារបស់ Haaland នឹងផុតសុពលភាព នៅចុងបញ្ចប់នៃរដូវកាល 2026-27 ។
Haaland ដែលស៊ុតបាន 20 គ្រាប់ក្នុង 13 ប្រកួតសម្រាប់ Man City នៅរដូវកាលនេះ នឹងមានអាយុ 27 ឆ្នាំនៅពេលផុតកុងត្រា៕