វិសាខាបំបែកកំណត់ត្រាភ្នំពេញក្រោន ឈានដល់វគ្គផ្តាច់ព្រ័ត្រ៣ឆ្នាំជាប់ៗគ្នា
ក្លិបបាល់ទាត់វិសាខា ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ ក្រោយយកឈ្នះភ្នំពេញក្រោន ២ទល់១ នៅជំនួបជើងទី២ នៅកីឡដ្ឋានព្រីសន៍ កាលពីយប់ថ្ងៃទី១២ ខែតុលា ដោយសរុបទាំង២ជើង វិសាខា ឈ្នះ ភ្នំពេញក្រោន ៤ទល់២ ។
ចាប់តាំងពីពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ មក ហើយមានតែភ្នំពេញក្រោនប៉ុណ្ណោះ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ឆ្នាំជាប់ៗគ្នា ២០០៨, ២០០៩ និង ២០១០។ ខណ:ពេលនេះវិសាខាធ្វើបានដូចគ្នា ២០២០, ២០២១ និង ២០២២។
ចំណែកឯបឹងកេត ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រដូចគ្នា ក្រោយយកឈ្នះអគ្គិសនីកម្ពុជា ២ទល់០ នៅជំនួបជើងទី២ នាកីឡដ្ឋានអគ្គិសនីកម្ពុជាដោយសរុបទាំង២ជើង បឹងកេត ឈ្នះ អគ្គិសនីកម្ពុជា ៥ទល់០។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ក្លិបបាល់ទាត់បឹងកេត នឹងត្រូវជួប វិសាខា ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ខណ:ទីលានមិនទាន់កំណត់នោះទេ រង់ចាំគណកម្មការរៀបចំការប្រកួតជាអ្នកសម្រេច៕