មានការលើកឡើងថា PSG ចង់ប្ដូរ Mbappe ជាមួយ Salah នៅខែមករាខាងមុខ

កាលពីយប់មិញមានរបាយការណ៍ចែកចាយពាសពេញបណ្ដាញសង្គម អំពីការចង់ចាកចេញរបស់ Kylian Mbappe នៅទីផ្សារដោះដូរខែមករា ឆ្នាំ ២០២៣ ខាងមុខ ក្រោមហេតុផលកីឡាករបារាំងមិនសប្បាយចិត្ត ដោយសារកើតមានទំនាក់ទំនងប្រេះស្រាំជាមួយក្លឹប Paris Saint-Germain។

កាសែត Marca និងសូម្បីតែអ្នករាយការណ៍គួរឲ្យទុកចិត្តលោក Fabrizio Romano ក៏សុទ្ធតែបានចុះផ្សាយអំពីចចាមអារ៉ាមខាងលើ ដែលនាំឲ្យមានការជឿជាក់ ថាការចែកផ្លូវរវាង ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ និងក្លឹបស្ថិតក្នុងទីក្រុងប៉ារីសទំនងអាចកើតឡើងនៅភាគរយខ្ពស់ ទោះបីជានាយក PSG លោក Luis Campos បានបដិសេធចំពោះការចុះផ្សាយក៏ដោយ។

បើតាមការចុះផ្សាយនៅព្រឹកថ្ងៃពុធបានឲ្យដឹងថា ក្លឹបដឹកនាំដោយប្រធានលោក Nasser Al-Khelaifi នឹងព្រមអនុញ្ញាតឲ្យ Mbappe ចាកចេញទៅ តែក្នុងសំណើចរចារវាងភាគីក្លឹប Liverpool មួយគត់ ដោយការប្ដូរជាមួយ Mohamed Salah។
អ្នកកាសែតអេហ្ស៊ីប Ismael Mahmoud បានបញ្ជាក់ថា PSG នឹងចរចាជាមួយ Liverpool ដើម្បីផ្លាស់ប្តូរ Mbappe ជាមួយ Mohamed Salah ដែលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដូចគ្នា កាលពីដើមរដូវកាលនេះ៕

អត្ថបទដែលជាប់ទាក់ទង