បាល់ដែល Maradona ទះចូលទី នឹងត្រូវដាក់លក់ក្នុងតម្លៃរាប់លានដុល្លារ
បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បាល់ដែលខ្សែប្រយុទ្ធអាហ្សង់ទីន Diego Maradona ទះបញ្ចូលទី នឹងត្រូវដាក់លក់ក្នុងតម្លៃពី ២,៧លានដុល្លារអាមេរិក ទៅដល់ប្រមាណ ៣,៣៥លានដុល្លារអាមេរិក។
បាល់នេះត្រូវបានប្រើប្រាស់ក្នុងប្រកួតរវាងអាហ្សង់ទីន និងអង់គ្លេសកាលពីវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨៦។ នៅពេលនោះដែរ អាហ្សង់ទីនបានឈ្នះក្នុងលទ្ធផល ២ ទល់ ១។ យ៉ាងណាមិញ ចំណោម ២គ្រាប់ដែលអាហ្សង់ទីនមាននោះគឺ គ្រាប់បើកមុខដ៏ចម្រូងចម្រាសរបស់ Maradona ដែលជាគ្រាប់យកដៃទះបញ្ចូលទី ឬ គេឱ្យរហស្សនាមថា បាល់ «ដៃព្រះ – Hand of God»។
សារព័ត៌មានដដែលបានចុះផ្សាយថា បាល់ដែល Maradona ទះនោះត្រូវបានដាក់ដេញថ្លៃដោយលោក Ali Bin Nasser ដែលជាអាជ្ញាកណ្ដាលទុយណេស៊ីក្នុងប្រកួតនោះ។ បាល់នេះនឹងលក់ដេញថ្លៃនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ ដែលកម្មវិធីមួយផ្នែករបស់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតារ។
គួរបញ្ជាក់ផងដែរ ក្រោយពេលដែលអាហ្សង់ទីនយកឈ្នះអង់គ្លេស អាហ្សង់ទីនបានបំបាក់ម៉ិកស៊ីកូនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងមុននឹងឈ្នះអាល្លឺម៉ង់ខាងលិចដោយប្រផិតប្រផើយនៅវគ្គផ្ដាច់ព្រ័ត្រ៕