កីឡាជាតិលើកទី៣ នឹងចាប់ផ្ដើមពីថ្ងៃទី១៩ ខែវិច្ឆិកា ខណៈមាន ៣៨ ប្រភេទកីឡាត្រូវប្រកួត

កីឡាជាតិលើកទី៣ នឹងចាប់ផ្ដើមពីថ្ងៃទី១៩ ខែវិច្ឆិកា ខណៈមាន ៣៨ ប្រភេទកីឡាត្រូវប្រកួត

ការប្រកួតកីឡាជាតិ លើកទី៣ នឹងចាប់ផ្ដើមធ្វើជាថ្មីនៅថ្ងៃទី១៩ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ខណៈមាន ៣៨ប្រភេទកីឡា និងមានរហូត ៤០៥ វិញ្ញាសា។

ក្រោយលើកពេលរៀបចំដោយសារផ្ទុះជំងឺកូវីដ ឥលូវនេះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហើយថាកីឡាជាតិ លើកទី៣ នឹងធ្វើឡើងវិញចាប់ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ២០២២ ។ ក្នុងនោះខាងផ្នែកប៉ារ៉ាឡាំពិកគឺមាន ៧ប្រភេទកីឡា។

ចំពោះទីតាំងសម្រាប់ប្រកួតរួមមាន រាជធានីភ្នំពេញ កែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។ ពិធីបើកជាផ្លូវការនៅថ្ងៃទី២១ វិច្ឆិកា ឯពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។ គោលបំណងនៃការរៀបចំកីឡាជាតិនេះគឺផ្ដល់ឱកាសដល់សហព័ន្ធឲ្យបានរៀបចំការប្រកួត និងដាក់មន្ត្រីដែលបានបណ្ដុះបណ្ដាលឲ្យអនុវត្តន៍ជាក់ស្ដែងលើទីលានដើម្បីទទួលបានចំណេះដឹង បទពិសោធ។ ជាការវាស់ស្ទង់គុណផលរបស់កីឡាករ កីឡាការិនី រៀបចំទីលានប្រកួតឲ្យត្រូវតាមស្តង់ដារ និងជាការសាកល្បងចុងក្រោយក្នុងការរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ខាងមុខ។

រំលឹកដែរថា កីឡាជាតិលើកទី១ ធ្វើឡើងនៅឆ្នាំ ២០១៦ កីឡាជាតិលើកទី២ ធ្វើឡើងនៅឆ្នាំ ២០១៨ និងលើកទី៣ នេះធ្វើឡើងនៅឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង