មកដឹងតម្លៃកុងត្រារបស់ Mbappe ដែលធ្វើឲ្យសម្រេចចិត្តបន្តនៅ PSG ចោល Real Madrid

មកដឹងតម្លៃកុងត្រារបស់ Mbappe ដែលធ្វើឲ្យសម្រេចចិត្តបន្តនៅ PSG ចោល Real Madrid

សារព័ត៌មានបារាំង Le Parisien បានធ្វើការចុះផ្សាយលម្អិតទាក់ទងនឹងតម្លៃកុងត្រារបស់ខ្សែប្រយុទ្ធ Kylian Mbappe ដែលធ្វើឲ្យកីឡាកររូបនេះបានធ្វើការសម្រេចចិត្តព្រមនៅបន្តជាមួយក្លឹប Paris Saint Germain ក្នុងកុងត្រាថ្មីរយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០២៥ ចោលក្លឹប Real Madrid ដែលជាក្លឹបក្ដីស្រមៃដែលគេចង់ប៉ងទៅរហូតមក។

បើតាមប្រភពដដែលនេះ ក្នុងកុងត្រារយៈពេល៣ឆ្នាំខាងលើនេះ Mbappe នឹងទទួលបានទឹកប្រាក់សរុប ៦៣៦លានអ៊ឺរ៉ូឯណោះ ដែលជាតម្លៃកុងត្រាមួយដ៏មហាសាលបំផុតក្នុងវិស័យបាល់ទាត់។
តម្លៃកុងត្រារាប់រយលានអ៊ឺរ៉ូនេះគឺរាប់បញ្ចូលទាំងប្រាក់ពលកម្មដែល Mbappe នឹងទទួលបាន ៧២លានអ៊ឺរ៉ូក្នុងមួយឆ្នាំ ប្រាក់ដែលព្រមបន្តកុងត្រាថ្មីដែលមានតម្លៃ ១៨០លានអ៊ឺរ៉ូ និងប្រាក់ស្មោះស័គ្រព្រមបន្តលេងឲ្យក្លឹបសរុប ២៤០លានអ៊ឺរ៉ូ (ទទួលបាន ៧០លានអ៊ឺរ៉ូក្នុងឆ្នាំទី១ ៨០លានអ៊ឺរ៉ូក្នុងឆ្នាំទី២ និង៩០លានអ៊ឺរ៉ូក្នុងឆ្នាំទី៣)។

Nasser al Khelaifi (President PSG) during the Press Conference of Paris Saint-Germain at Parc des Princes on May 23, 2022 in Paris, France. (Photo by Philippe Lecoeur/FEP/Icon Sport) – Photo by Icon sport

បើតាមប្រភពដទៃទៀតក៏បានឲ្យដឹងផងដែរថា ក្នុងកុងត្រានេះ Mbappe ក៏ទទួលបានសិទ្ធិពិសេសផងដែរ ដែលអាចរុះរើកីឡាករ គ្រូ ក៏ដូចជាថ្នាក់ដឹកនាំដែលគេមិនពេញចិត្តផងដែរ។
គួរបញ្ជាក់ផងដែរថា ការបន្តកុងត្រានៅ PSG ចោល Real ធ្វើឲ្យអ្នកគាំទ្រមួយចំនួនរបស់ Mbappe មានការអន់ចិត្តយ៉ាងចិត្តយ៉ាងខ្លាំង ព្រោះតែទាំង Real និងអ្នកគាំទ្រសុទ្ធតែប្រាកដថាគេនឹងមក Real ក្នុងរដូវកាលនេះ ប៉ុន្តែអ្វីៗត្រូវផ្លាស់ប្ដូរភ្លាមៗនៅចុងរដូវកាលកន្លងទៅនេះ។ ការបន្តនៅ PSG របស់ Mbappe គឺសុទ្ធតែត្រូវបាន ប្រធានាធិបតីបារាំង Emmanuel Macron ទូរស័ព្ទទៅគេផ្ទាល់ឲ្យសុំនៅបន្ត៕

អត្ថបទដែលជាប់ទាក់ទង