ការចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ (AC) ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

ការចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ (AC) ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

កំពត៖ ការចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ (AC) ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយធ្វើឡើង ក្រោវត្តមានខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ កាលពីថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះ។ ដែលការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលសកម្មភាពការងារផលិតបេតុងកៅស៊ូរបស់រោងចក្រ ការពិភាក្សាលម្អិតអំពីគម្រោងផែនការការងារ និងការត្រៀមដាក់ដំណើរការរោងចក្រជាផ្លូវការនាពេលឆាប់ៗខាងមុខ។


គួរបញ្ជាក់ផងដែរ៖ រោងចក្រនេះអាចផលិតបេតុងកៅស៊ូបានប្រមាណ ១២០តោនក្នុងមួយម៉ោង ដែលអាចជួយផ្គត់ផ្គង់ដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ ក៏ដូចជាសម្រួលឱ្យតម្លៃផលិតផលបេតុងកៅស៊ូកាន់តែមានតម្លៃប្រកួតប្រជែង និងជួយជំរុញឱ្យគុណភាពផ្លូវថ្នល់កាន់តែប្រសើរ អាចប្រើប្រាស់បានជាប់យូរអង្វែង និងចំណេញថវិកាជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង