Chelsea ប្រកាសពីការតែងតាំងនាយកបច្ចេកទេសថ្មីជាផ្លូវការ
Chelsea ប្រកាសពីការតែងតាំងនាយកបច្ចេកទេសថ្មីជាផ្លូវការ
Chelsea បានប្រកាសថា លោក Laurence Stewart នឹងក្លាយជានាយកបច្ចេកទេសថ្មីរបស់ក្លិប នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយក្លិប Monaco ត្រូវបានបញ្ចប់។
Stewart ត្រូវបានជ្រើសរើសដោយម្ចាស់ក្លិបតោខៀវ Todd Boehly ។ សេចក្តីថ្លែងការណ៍របស់ Chelsea បានសរសេរថា៖ “Laurence Stewart នឹងចូលរួមជាមួយ Chelsea ក្នុងតួនាទីថ្មីជានាយកបច្ចេកទេស ដើម្បីផ្តោតលើបាល់ទាត់ទូទាំងពិភពលោក” ។
ក្នុងការផ្លាស់ទៅ Chelsea ដែលជិតមកដល់នោះ Stewart បាននិយាយថា៖ “ខ្ញុំរីករាយដែលបានចូលរួមជាមួយ Chelsea ហើយរំភើបចំពោះចក្ខុវិស័យ និងទិសដៅរបស់ក្លិបក្រោមម្ចាស់ថ្មី។”
លោក Stewart បានចំណាយពេលជាមួយ Manchester City និង RB Leipzig នាពេលកន្លងមក មុនពេលគាត់ផ្លាស់ទៅ Monaco កាលពីឆ្នាំ 2020។
លោក Boehly បាននិយាយថា៖ “Laurence គឺជាការតែងតាំងដ៏សំខាន់មួយ នៅពេលដែលយើងគ្រោងនឹងបង្កើតក្រុមកីឡាដ៏ស៊ីជម្រៅមួយ ដែលនឹងសហការគ្នាយ៉ាងជិតស្និទ្ធ។ Laurence គឺជាអ្នកដឹកនាំបាល់ទាត់លំដាប់ពិភពលោក ដែលយល់ច្បាស់ពីការគ្រប់គ្រងកីឡាករដែលមានទេពកោសល្យ ទិន្នន័យនិងការស្វែងរកកីឡាករ ការអភិវឌ្ឍនិងសមត្ថភាពរបស់កីឡាករ”៕