ឯកឧត្តម ហាន កុសល ដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយព័ត៌មានអភិវឌ្ឍមូលដ្ឋានដល់សកម្មជនយុវជនស្រុកជើងព្រៃ
កំពង់ចាម ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃបានដឹកនាំវគ្គបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាព និងជំនាញស្តីពីការផ្សព្វផ្សាយព័ត៌មានអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ដល់សកម្មជនយុវជនឃុំទាំង១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវគ្គបណ្តុះបណ្តាលដោយឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ នៅទីស្នាក់ការគណបក្សស្រុកជើងព្រៃ ។
ក្នុងឱកាសឯកឧត្តម ហាន កុសល បានមានប្រសាសថា វគ្គបណ្តុះបណ្តាលនេះរៀបចំក្នុងគោលបំណងចង់ឲ្យយុវជនយល់ពីសារៈសំខាន់នៃព័ត៌មានក្នុងបរិបទបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតខ្លឹមសារចំណងជើងនៃរូបភាព និងវីដេអូផ្សព្វផ្សាយលើបណ្តាញប្រកបដោយខ្លឹមសារទាក់ទាញ ដោយក្នុងនោះក្រុមការងារបានចែករំលែកចំណេះដឹងលើមូលដ្ឋានគ្រឹះនៃការថតរូប និងថតវីដេអូប្រកបដោយប្រសិទ្ធភាពផងដែរ ៕