(ដូហា)៖ ២ប្រកួតប្រចាំពូល G និង ២ប្រកួតផ្សេងទៀតក្នុងពូល H ដើម្បីបញ្ចប់ជុំទី២ នៃវគ្គសន្សំពិន្ទុនៅ World Cup 2022 នៅប្រទេសកាតា ដែលដំណើរការបាន ៩ថ្ងៃមកហើយ។

(ដូហា)៖ ២ប្រកួតប្រចាំពូល G និង ២ប្រកួតផ្សេងទៀតក្នុងពូល H ដើម្បីបញ្ចប់ជុំទី២ នៃវគ្គសន្សំពិន្ទុនៅ World Cup 2022 នៅប្រទេសកាតា ដែលដំណើរការបាន ៩ថ្ងៃមកហើយ។

គូបើកឆាកនាម៉ោង ៥ល្ងាចថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងក្រុមកាមេរូន ប៉ះស៊ែប៊ី នៅមុនពេលប្រេស៊ីល ជួបស្វីស នាម៉ោង ១១យប់នៃវគ្គសន្សំពិន្ទុប្រចាំពូល G។

ចំណែកឯ ២ប្រកួតផ្សេងទៀតក្នុងពូល H វិញគឺជាជំនួបរវាងក្រុមកូរ៉េខាងត្បូង ប៉ះហ្គាណា ម៉ោង ៨យប់ និងព័រទុយហ្គាល់ ប៉ះសត្រូវចាស់អ៊ុយរ៉ាហ្គាយនាម៉ោង ២យប់រំលងអាធ្រាត្រ។ អ៊ុយរ៉ាហ្គាយបានទម្លាក់ព័រទុយហ្គាល់ចេញពី World Cup 2018 ត្រឹមវគ្គ ១៦ក្រុម តាមរយៈលទ្ធផលឈ្នះ ២-០ កាលប្រកួតនៅប្រទេសរុស្ស៊ី។

គួរបញ្ជាក់ផងថា ឆ្លងកាត់ ២៨ប្រកួតមកនេះ ក្នុងចំណោម ៣២ប្រទេសចូលរួមនោះ មានតែមាន់គកបារាំង ដែលជាក្រុមការពារតំណែងជើងឯក ១គត់ដែលធ្វើបានល្អ និងកក់កៅអីទៅវគ្គ ១៦ក្រុម ១០០%មុនគេ តាមរយៈឈ្នះ ២ប្រកួតជាប់គ្នាពីវគ្គសន្សំពិន្ទុក្នុងពូល D៕

អត្ថបទដែលជាប់ទាក់ទង