លោកយាយ យូ ឡៃ អាយុ៦៨ឆ្នាំមានជីវភាពខ្វះខាត ជាស្រ្តីមេម៉ាយប្តីស្លាប់ដោយសារជំងឺ មានកូន៦នាក់ កូនទី៥ត្រូវរន្ទះបាញ់ស្លាប់នៅពេលកំពុងបូបទឹកដាក់ស្រែ កូនទី៦ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយ ៖ ចម្រៀងមរតកតេជោ ចេញផ្សាយ ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2023 លោកយាយ យូ ឡៃ អាយុ៦៨ឆ្នាំមានជីវភាពខ្វះខាត ជាស្រ្តីមេម៉ាយប្តីស្លាប់ដោយសារជំងឺ មានកូន៦នាក់ កូនទី៥ត្រូវរន្ទះបាញ់ស្លាប់នៅពេលកំពុងបូបទឹកដាក់ស្រែ កូនទី៦ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដោយមានវិបត្តិផ្លូវចិត្តផង មានជំងឺប្រចាំកាយផង បានធ្លាក់ខ្លួនឈឺដេកនៅនឹងកន្ទេល មានតែលុយ២មុឺនរៀលជាប់នៅនឹងខ្លួនមិនហ៊ានមកពេទ្យ។ដោយទឹកចិត្តអាណិតអាសូរពីសំណាក់បងប្រុស ហ៊ុន ម៉ាណែត នឹងបងស្រី ពេជ ចន្ទមុន្នី បានបញ្ជូនលោកយាយមកព្យាបាលជំងឺនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ពេទ្យលោកសង្ឃ។ រយៈពេល១សប្តាហ៍ហើយដែលលោកយាយព្យាបាលនៅមន្ទីពេទ្យ ពេលនេះស្ថានភាពជំងឺរបស់លោកយាយបានធូរស្រាលច្រើនហើយដោយមានការយកចិត្តទុកដាក់សំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ប្រចាំនៅមន្ទីពេទ្យ(លោកសង្ឃ) រាល់ការចំណាយទៅលើការព្យាបាល ការហូបចុក ស្នាក់នៅមន្ទីពេទ្យ គឺជាការចំណាយរបស់បងប្រុស ហ៊ុន ម៉ាណែត នឹងបងស្រី ពេជ ចន្ទមុន្នី។លោកយាយរស់នៅភូមិរំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។សូមជូនពរលោកយាយឆាប់ជាសះស្បើយពីជំងឺ FacebookTwitterGoogle+WhatsAppLinkedinTelegramLINEViber