ក្រុមការងារ ស.យ.ក នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ២៦ គ្រួសារ ក្នុងសង្កាត់កោះតូច
កាលពីថ្ងៃអាទិត្យ ៧ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារថ្នាលយុវជនកម្ពុជា (សយក) ថ្នាក់កណ្តាល ដឹកនាំដោយលោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រធានកិត្តិយស ផេង គីមស្រ៊ុន អមដំណើរដោយលោកអនុប្រធាន សុទ្ធ ស៊ី ឯកឧត្តម សុខ សម្បត្តិ លោក ហ៊ុន សុវណ្ណារ៉ា លោកជំទាវ គ្រី សារ៉ន លោកអនុប្រធាន សៀក ប៊ុនណារី និងលោកស្រី អាន សូនីតា លេខាលោកប្រធានប្រតិបត្តិស្នាក់ការ កណ្តាល បានសហការជាមួយថ្នាក់ដឹកនាំសាខាខេត្តកំពត លោកប្រធាន អ៊ុក មាស និងសហការរីមួយចំនួនទៀត ក្នុងនោះដែរក៏បានការចូលរួមពីអាជ្ញាធរ ភូមិ សង្កាត់ និងក្រុមការងារសារព័ត៏មាន របស់ ឯកឧត្តម ព្រំ សាន ប្រហែលជាង ១០ នាក់ បាននាំយកអំណោយរបស់ក្រុមការងារ សប្បុរសជន និងអំណោយ ឯកឧត្តមប្រធានកិត្តិយស ផេង គីមស្រ៊ុន ពិសេសអំណោយដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ មកចែកជួនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៦ គ្រួសារ មកពីភូមិចំនួន៤ ស្ថិតក្នុងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។
ក្នុងនោះដែរឯកឧត្តម ព្រំ សាន និងភរិយា បានឧបត្ថម្ភថវិកាចំនួន ២៦ ម៉ឺនរៀល លោកមេធាវី ទិត្យ សុខវណ្ណា និងភរិយា បានបរិច្ចាកថវិកាចំនួន ២៦ ម៉ឺនរៀល។ ដោយឡែកលោកយាយ លោកតា មកពីភូមិចំនួន៤ រួមមានភូមិគីឡូ១២ ភូមិព្រែកចេក ភូមិកណ្ដាល និងភូមិព្រែកអំពិល។
អំណោដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងពេលនោះរួមមានៈ ១.អង្ករមួយបេទម្ងន់៣០គីឡូក្រាម ២.មីមួយកេស ៣.ទឹកត្រីមួយយួរ ៤.ទឹកស៊ីអ៊ីវមួយយួរ ៥.ត្រីខមួយយួរ ៦.សំលៀកបំពាក់មួយគ្រួសារពីរកំប្លេរ ៧.ថវិកាចំនួន៣៥០០០រៀល
ជួសមុខឲ្យប្រជាពលរដ្ឋ លោកចៅសង្កាត់កោះតូច សូមថ្លែងអំណរគុណដល់ក្រុមការងារថ្នាលយុវជន កម្ពុជា (សយក) ដែលតែងតែនាំយកអំណោយរបស់ថ្នាក់ដឹកនាំមកចែកជូនដល់ប្រជាពលរដ្ ឋក្នុងមូលដ្ឋានរបស់លោកជាច្រើនដងសូមជូនពរក្រុមការងារទទួលបានសុខភាពល្អ។
នៅចុងបញ្ចប់លោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា តាងនាមឲ្យថ្នាក់ដឹកនាំស្នាក់ការកណ្តាល ពិសេសឯកឧត្តមប្រធានកិត្តិយស ផេង គីមស្រ៊ុន សូមជូនពរដល់អាជ្ញាធរ ភូមិ សង្កាត់ និងក្រុមការងារ (សយក) ដែលបានអញ្ញើញមកចូលរួមក្នុងពិធីចែកអំណោយរបស់សប្បុរសជន និងអំណោយរបស់ឯកឧត្តមប្រធានកិត្តិយស ពិសេសគឺអំណោយដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ នាថ្ងៃនេះសូមជូនពរក្រុមការងារ និងសប្បុរសជន និងសូមជូនពរឯកឧត្តមប្រធានកិត្តិយស ផេង គីមស្រ៊ុន ពិសេសសូមគោរពជូនពរដ៌ខ្ពង់ខ្ពស់បំផុតឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចាន់មុន្នី ព្រមទាំងបុត្រា បុត្រី សូមជួបតែសេចក្តីសុខចម្រើន សូមមានសុខភាពមាំមួន និងពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕