ថ្នាក់ដឹកនាំ ស យ ក នាំយកអំណោយ និងថវិកា ជូនលោកយាយ ថាច់ សឹង ដែលមានជីវភាពខ្វះខាត រស់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ
ស្រុកកៀនស្វាយ នៅវេលាម៉ោង ៩ព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែ ផល្គុនឆ្នាំខាលចត្វាស័កពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃ ទី០៤ ខែ មីនា ឆ្នាំ២០២៣ លោក ប៉ិច ពន្លក តំណាងឲ្យលោក ម៉ៅ ផល្លា ប្រធាន ( ស យ ក ) ស្នាក់ការកណ្ដាល និងតំណាងឯកឧត្ដមប្រធានកិត្តិយស ផេង គីមស្រ៊ុន បានសហការ ជាមួយ លោក លី យេ ប្រធានអនុសាខាស្រុកកៀនស្វាយ ហើយក៏បានសហការចូលរួមពីសំណាក់លោកវរៈសេនីយត្រី មឿន គា នាយផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីយកសំភារះនិងថវិកាមួយចំនួនយកទៅជូន លោកយាយ ថាច់ សឹង អាយុ៧៣ឆ្នាំដែលមានចៅនៅក្នុងបន្ទុក០២នាក់ កំពុងមានជីវភាពខ្វះខាតរស់នៅភូមិ ពពាខែ ឃុំដីឥដ្ឌ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល។
*ចំពោះសំភារះដែលត្រូវប្រគល់ជូនមានដូចខាងក្រោម៖
១. ទឹកស៊ីអ៊ីវ ០១យួរ
២.ទឹកសុទ្ធ ០១កេស
៣.ទឹក ត្រី ០១យួរ
៤.ត្រី ខ កំប៉ុង ០១យួរ
៥.មី ០២ កេស
៦.អង្ក ០១បាវ ស្មើនិង ៥០គីឡូក្រាម
៧.ថិវិកាមួយចំនួន
វត្តមានអាជ្ញាធរ និងក្រុមការងារ ស យ ក អនុសាខាស្រុកកៀនមានដូចខាងក្រោម៖
១. លោក ប៉ិច ពន្លក សមាជិកក្រុមប្រឹក្សាវិន័យ តំណាងឲ្យលោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា
១.លោក លី យេ ប្រធានអនុសាខាស្រុក
២.លោក ផន ឬទ្ធិហ្គោលដ៏ សមាជិកក្រុមប្រឹក្សាភិបាល
៣.លោក ជួន រតនា អនុប្រធាន
៤.លោក ហោ រ៉ាមី អនុប្រធាន
៥.លោក វរៈសេនីយត្រី មឿន គា នាយផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ
៦.លោក ទេស វាសនា សមាជិក
៧.លោក ផល សៀកឡេង សមាជិក
៨.លោក ហូ បញ្ញា សមាជិក
លោកប៉ិច ពន្លកតាំងនាមអោយថ្នាក់ដឹកនាំសមាគមថ្នាលយុវជនកម្ពុជា(សយក)គ្រប់លំដាប់ថ្នាក់ក៍សូមអរគុណសន្តិភាពនិងសូមដឹងគុណសន្តិភាពក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយលោកប្រធានក៍សូមប្រកាសយ៉ាងពេញទំហឹងគាំទ្រ១០០%ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនាគតជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។
ជាចុងក្រោយលោកយាយសូមប្រសិទ្ធិពរជយ័សេរីបវរមហាប្រសើរជូនដល់ក្រុមការងារប្រចាំអនុសាខាស្រុកកៀនស្វាយ និងថ្នាក់ដឹកនាំសមាគមថ្នាលយុវជនកម្ពុជា (សយក)គ្រប់លំដាប់ថ្នាក់និងសប្បុរសជនទទួលបានសេចក្ដីសុខសេចក្តីចំរើន និងជួបប្រទះនូវពុទ្ធមង្គលពរព្រះទាំងឡាយ៤ប្រការគឺ៖ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕