អ៊ំស្រី ជៀប សុខុម អាយុ ៧២ ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានអាការៈ ហត់ ញ័រទ្រូង
អ៊ំស្រី ជៀប សុខុម អាយុ ៧២ ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានអាការៈ ហត់ ញ័រទ្រូង
អស់កំលាំងល្ហិតល្ហៃ និងវិលមុខញឹកញាប់ ត្រូវបានបញ្ជូនមក មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារមាន ជំងឺចង្វាក់បេះដូងដើរយឺតធ្ងន់ធ្ងរ (Complete heart block)។
ក្រុមគ្រូពេទ្យឯកទេសចង្វាក់បេះដូងរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានព្យាបាលជូនអ៊ុស្រី សុខុម តាមរយះការធ្វើការវះកាត់ដាក់ថ្មបេះដូង ដោយទទួលបានលទ្ធផលជោគជ័យ និងមានសុខភាពល្អប្រសើរ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
អរគុណក្រុមគ្រូពេទ្យ TYDA