ថ្មីៗនេះខ្ញុំបានចេញបញ្ជា
ថ្មីៗនេះខ្ញុំបានចេញបញ្ជា
ឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំ
កម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែល
មិនអាចរកទីផ្សារដើម្បីលក់មៀនបាន។
នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូន
កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ
បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទាន
ដោយមិនគិតថ្លៃ។
នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យ
កសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំ
ក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។
ជាដំណោះសម្រាប់រយៈពេលខាងមុខគឺ
ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាល
ខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។
ឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនៈ
អភិបាលខេត្តបាត់ដំបង លោកជំទាវ
បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំ
ពាក្យ(ទិញពីកសិករ)សំដៅដល់កសិករក្រីក្រ
ដែលដាំមៀនដោយផ្ទាល់។
សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំង
កងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នក
ឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាព
ជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើន
នោះទេ សុំការយោគយល់ផង៕