ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនបងប្អូនគ្រិស្តសាសនិកចំនួន ២០គ្រួសារ ក្នុងខេត្តកំពត

ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនបងប្អូនគ្រិស្តសាសនិកចំនួន ២០គ្រួសារ ក្នុងខេត្តកំពត
ថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង
នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ផ្តល់ជូនបងប្អូនអ្នកកាន់សាសនាគ្រិស្ត ចំនួន២០ គ្រួសារ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកនៃវិបត្តិសាកលជំងឺកូវីដ-១៩។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ឈុំ ឆាយ៉ា ប្រធានផ្នែកវប្បធម៌ និងសាសនា លោក ម៉ាង សុខា ប្រធានផ្នែកក្រៅប្រព័ន្ធ លោក ទុយ បូរ៉ែន ប្រធានផ្នែកបណ្តុះបណ្តាល និងសហការីគ្រប់ផ្នែកពាក់ព័ន្ធជាច្រើនរូបផងដែរ។
នាឱកាសនោះ ឯកឧត្តម បានសម្តែងការអាណិត ចំពោះការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកកាន់សាសនាគ្រិស្ត ដូច្នេះយើងត្រូវរួមសាមគ្គីជួយគ្នាក្នុងពេលដែលជួបការលំបាក ហើយគណបក្សប្រជាជនកម្ពុជា គ្មានការរើសអើងអ្នកកាន់សាសនាណាមួយឡើយ ពេលបងប្អូនលំបាក យើងខ្ញុំជាយុវជនបក្ស និងខិតខំកៀងគរសម្ភារៈមកជួយផ្ទាល់ដៃនៅគ្រប់កាលៈទេសៈទាំងអស់។
ទន្ទឹមនោះផងដែរ ឯកឧត្តម មានប្រសាសន៍ផ្តាំផ្ញើដល់មក លោកអ៊ុំ មាមីង បងប្អូន កូនក្មួយ ទាំងអស់ សូមបង្កើនការថែទាំសុខភាពអនាម័យឲ្យបានជាប់ជាប្រចាំ ដើម្បីសុខភាពគ្រួសារយើងជៀសផុតពីជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ដើម្បីសុវត្ថិភាពសុខភាពត្រូវគោរព និងអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ឱ្យខ្ជាប់ខ្ជួនជានិច្ច៕
អត្ថបទដែលជាប់ទាក់ទង