ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត

បានចាត់តំណាងចុះជួបសួរសុខទុក្ខបងប្អូនខ្មែរឥស្លាមចំនួន ១៣គ្រួសារ
ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានចាត់តំណាងឱ្យលោក ឈុំ ឆាយ៉ា សមាជិកអចិន្រ្តៃយ៍ និងជាប្រធានផែនវប្បធម៌សាសនា និងអមដំណើរដោយលោក សុខ មាន ប្រធានក្រុមការងារយុវជនឃុំទូកមាសខាងលិច និងលោកស្រី ហ៊ឺ សុម៉ាលី អនុប្រធានវប្បធម៌ និងសាសនា នៃយុវជនគណបក្សខេត្តកំពត ដើម្បីចុះសួរអំពីសុខទុក្ខបងប្អូនខ្មែរឥស្លាមចំនួន ១៣គ្រួសារ។
ក្រោយពីបានជួបសំណេះសំណាលរួចមក ក្រុមការងារបានពិនិត្យឃើញថា បងប្អូនខ្មែរឥស្លាមបានជួបការលំបាក និងខ្វះខាតខ្លាំងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ ក្រោយឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនាមយុវជនល្អរបស់គណបក្ស បានចូលរួមសុខទុក្ខជាមួយបងប្អូនដោយសេចក្តីស្រលាញ់រាប់អាន និងមិនប្រកាន់សាសនាអ្វីទាំងអស់ គឺត្រូវតែជួយក្នុងគ្រាលំបាក និងគ្មានការរើសអើងអ្វីឡើយ។
ក្រុមការងារបាននាំមកនូវ អង្ក ទឹកត្រី និងផ្លែមៀនដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រាដ៏លំបាកនេះ៕
អត្ថបទដែលជាប់ទាក់ទង