ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នៃការបង្កើតក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប នាថ្ងៃអង្គារ៍ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហួត ហាក់ សមាជិកគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប

ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នៃការបង្កើតក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប
នាថ្ងៃអង្គារ៍ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហួត ហាក់ សមាជិកគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល អញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការ នៃបង្កើតក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនទទួលបន្ទុកនៅ Val D’oise 95230 និងBussy-Saint-Georges77 នៃតំបន់អុីលដឺហ្រ្វង់ និងតំបន់ Centre-Val-De-Loire នៃប្រទេសបារាំង និងប្រគល់សេចក្ដីសម្រេចជូន ឯកឧត្តម ផូ ផារិទ្ធ ជាអនុប្រធានគណ:អចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារយុវជនទទួលបន្ទុកនៅ Val D’oise 95230 និងBussy-Saint-Georges77 នៃតំបន់អុីដឺហ្រ្វង់ និងតំបន់ Centre-Val-De-Loire ប្រទេសបារាំង នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប រួមជាមួយអនុប្រធាន សមាជិក សមាជិកា ដែលមានសមាសភាពចំនួន ១៨រូប។
ឆ្លៀតក្នុងឱកាសដ៏សប្បាយរីករាយនោះដែរ ឯកឧត្តមប្រធានក្រុមការងារយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ជាមួយនឹងការរីករាយស្វាគមន៍ សមាជិក សមាជិកាថ្មី ចំពោះការស័្មគ្រចិត្ត លះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងសម្ភារៈ ថវិការ ចូលរួមគាំទ្រ ក្រុមការងារ ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
អត្ថបទដែលជាប់ទាក់ទង