ឯកឧត្តម ហួត ហាក់ ប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល បាននាំយកអំណោយរបស់សប្បុរសជនចិន ផ្តល់ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩
ឯកឧត្តម ហួត ហាក់ ប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល បាននាំយកអំណោយរបស់សប្បុរសជនចិន ផ្តល់ជូន
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩
នៅថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហួត ហាក់ សមាជិកគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្ដាល ព្រមទាំងឯកឧត្តម ជាអនុប្រធានលេខាធិការដ្ឋាន បាននាំយកនូវអំណោយម៉ាស់ និងឧបករណ៍តេស្តរហ័សរបស់សប្បុរសជនចិន តាមរយ:ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រគល់ជូនដល់សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្ដេចតេជោ (TYDA)។
អំណោយមនុស្សធម៌បានប្រគល់ជូនរួមមាន៖
១-ម៉ាស ចំនួន ២០,០០០ ម៉ាស
២-RAPID TEST ចំនួន ៥,០០០ តេស្ដ ពី Mr. CHARLIE PARK Director of Blueye( Korea Real Estate Agency) ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ រួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះផងដែរ ៕