ឯកឧត្តម សោម ពិសិដ្ឋ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប
នៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកាក្រុមការ ងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធាន ក្រុមការងារយុវជនគណបក្សស្រុក ឃុំ និងសកម្មជនយុវជនគណបក្សភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ប្រជា ពលរដ្ឋ និងមនុស្សចាស់ជរា ដើម្បីជួយសម្រួលដល់ជីវភាពកំពុងជួបបញ្ហាប្រឈម និងខ្វះខាតក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សរុបចំនួន ៤៥គ្រួសារ ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខ និងបញ្ហាលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីសម្តេចមិនបានអញ្ជើញចុះមកសួរសុខទុក្ខដោយផ្ទាល់ តែសម្តេចតែងតែណែនាំដល់មន្រ្តីគណបក្សគ្រប់មូលដ្ឋានចុះពិនិត្យ និងដោះស្រាយ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារខ្វះអាហារដោយយើងពុំបានដឹងឡើយ។
ព្រមជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានសួរនាំអំពីសុខទុក្ខ ពីស្ថានភាពសុខភាពលោកតា លោកយាយក្រោយបានចាក់វ៉ាក់សាំងរួច ព្រមទាំងបានណែនាំដល់បងប្អូនដែលពុំទាន់បានទៅទទួលការចាក់វ៉ាក់សាំង សូមប្រញាប់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសូមឱ្យអាណាព្យាបាលដែលមានកូនៗ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សូមបន្ដនាំកូនៗ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ចាប់ពីថ្ងៃនេះតទៅ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍យើងបន្ថែមទៀត ក្នុងការប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ នៅតាមទីតាំងដែលខេត្តបានកំណត់ឲ្យបានគ្រប់ៗគ្នាក្រោមការយកចិត្តទុកដាក់គិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ឯកឧត្តម បានផ្ដាំផ្ញើឱ្យដល់ប្រជាពលរដ្ឋត្រូវបន្ដអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ ឲ្យបានជាប្រចាំ។ អំណោយដែលបានផ្តល់ជូនក្នុងនោះ សម្រាប់មនុស្ស ០១នាក់ ទទួលបានអង្ករ ២៥គីឡូ មី ០១កេះ ទឹកសុទ្ធ ០១កេះ និងថវិកាមួយចំនួនផងដែរ៕