ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ស្តីអំពី “ ការដាក់គោលការណ៍រួម ដើម្បីធានានូវលទ្ធផលការងារ ជូនគណបក្សឱ្យមានប្រសិទ្ធភាពខ្ពស់ ”

ថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុម ការងារយុវជនគណបក្សខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ស្តីអំពី “ ការដាក់គោល ការណ៍រួម ដើម្បីធានានូវលទ្ធផលការងារ ជូនគណបក្ស ឱ្យមានប្រសិទ្ធភាពខ្ពស់ ” កិច្ចប្រជុំនេះបានផ្ដោតលើចំនុចសំខាន់ៗរួមមាន៖
១. លទ្ធផលអង្គប្រជុំដែលបានសម្រេចត្រូវអនុវត្តតាមមុខព្រួយនីមួយៗឱ្យបានច្បាស់លាស់
២. កំណត់កាលបរិច្ឆេទជាក់លាក់ និងទិសដៅដែលត្រូវអនុវត្តតាមគោលការណ៏ដែលមានដូចខាងក្រោម៖
– ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានក្រុមចុះជួយយុវជនគណបក្សក្រុង ស្រុក ប្រធានផែនចំណុះ នៃក្រុមការងារយុវជនគណបក្សខេត្ត និងឯកឧត្តម លោក ប្រធាន ក្រុមការងារយុវជនគណបក្សក្រុង ស្រុក ត្រូវអនុវត្តរបៀបរបបការងារឱ្យបានទៀងទាត់ សហការជិតស្និទ្ធជាមួយគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន និងប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ ទៅកាន់មន្រ្តី និងប្រជាជនឱ្យបានល្អ។
– ប្រធានផែន មន្ទីរ ស្ថាប័ន អង្គភាព នៃក្រុមការងារយុវជនគណបក្សខេត្ត និងប្រធានផែន ក្រុង ស្រុក ត្រូវរៀបចំកម្លាំងយុវជនគណបក្សស្របគោលការណ៍កំណត់របស់យុវជនថ្នាក់កណ្តាល ដែលបានចាត់តាំងមកថ្មីដែលជា សាខា ឬសកម្មជនយុវជនគណបក្ស មន្ទីរ ស្ថាប័ន អង្គភាព រីឯក្រុងស្រុក ត្រូវរៀបកម្លាំងសកម្មជនយុវជនគណបក្ស ការិយាល័យចំណុះនៃក្រុមការងារយុវជនគណបក្សក្រុង ស្រុក ឱ្យបានរួចរាល់មុនខែកញ្ញា ឆ្នាំ២០២១ ។
– ទទួលខុសត្រូវចំពោះមុខគណបក្សដែលបានប្រគល់ តួនាទី ភារកិច្ច សិទ្ឋិ ត្រូវធានាលទ្ធផល ច្បាស់លាស់រៀបចំកម្លាំងតាមគោលការណ៍ ខេត្ត ក្រុងស្រុក ឃុំសង្កាត់ ភូមិ និងសាលារៀន ឱ្យបានចប់សព្វគ្រប់មុនខែកញ្ញា ឆ្នាំ ២០២១។
– ប្រធានក្រុមចុះជួយ ប្រធានផែនចំណុះគ្រប់ផែន ប្រធាន-អនុប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក ការិយាល័យចំណុះក្រុងស្រុកឃុំ សង្កាត់ ភូមិ ដោយសហការជាមួយអ្នកពាក់ពន្ធ័គ្រប់ថ្នាក់ និងត្រូវរៀបចំសម្របសម្រួលជាមួយក្រុមការងារយុវជនគណបក្សខេត្ត រួមមានប្រធាន អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋានចុះពិនិត្យ ឬផ្សព្វផ្សាយ និងពង្រឹងអង្គការចាត់តាំង សំណេះសំណាល តាមគោលការណ៍ចាំបាច់។
អត្ថបទដែលជាប់ទាក់ទង