ពិធីប្រគល់-ទទួលអំណោយពីក្រុមហ៊ុន ជាសារ៉នគ្រុប ក្រោមអធិបតីភាពឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានទទួលអំណោយពីលោក ដេត សុជាតិ អគ្គនាយកទីផ្សារនៃក្រុមហ៊ុន ជាសារ៉នគ្រុប តំណាងលោកឧកញ៉ា ជា សារ៉ន និងលោកជំទាវ ដែលបានចូលរួមជួយដល់ចលនាយុវជនគណបក្សរួមមាន អង្ក១តោន ទឹកបរិសុទ្ឋ២០កេស និងថវិការ៥លានរៀល។
ជួសមុខឱ្យក្រុមការងារយុវជនគណបក្សខេត្តកំពត ឯកឧត្ដម ភុន សារពេជ្រ បានថ្លែងការគោរពអរគុណ និងជូនពរក្រុមហ៊ុនកាន់តែរីកចម្រើនលូតលាស់ជាលំដាប់តទៅ។