Twitter គ្រោង​ប្តឹងមហាសេដ្ឋី Elon Musk ​ពាក់​ព័ន្ធ​កិច្ចព្រមព្រៀង​​តម្លៃ​៤៤​ពាន់​លាន​ដុល្លារ

អាមេរិក ៖ ក្រុមហ៊ុន Twitter បាន​ឆ្លើយ​តប​ត្រឡប់​ទៅ​កាន់​លោក Elon Musk វិញ​កាលពី​ថ្ងៃ​ចន្ទ ទី ១១ ខែកក្កដា​ ម្សិលមិញ​នេះ ដោយ​ចោទប្រកាន់​មហាសេដ្ឋី​លេខ ១​ពិភពលោក​រូប​នេះ​ថា​បាន​រំ​លោ​.​ភ​កិច្ចព្រមព្រៀង​ទិញ​ដោយ​ចេតនា​។

ការ​ចោទប្រកាន់​របស់ Twitter កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក Elon Musk បាន​ប្រកាស​លុប​ចោល​កិច្ចព្រមព្រៀង​ទិញ​បណ្តាញ​សង្គម​នេះ​ក្នុង​តម្លៃ ៤៤​ពាន់​លាន​ដុល្លារ ដោយ​លោក​ថា ក្រុមហ៊ុន​បាន​រំ​លោ​.​ភ​បទ​ប្បញ្ញត្តិ​ជា​ច្រើន​នៃ​កិច្ចព្រមព្រៀង​ប​ញ្ជូ​ល​គ្នា​។

នៅ​ក្នុង​លិខិត​ទៅ​កាន់​លោក Elon Musk កាលពី​ថ្ងៃអាទិត្យ និង​បាន​ដាក់​ទៅ​កាន់​និយតករ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ Twitter និយាយ​ថា ខ្លួន​មិន​បាន​បំពាន​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ប​ញ្ជូ​ល​គ្នា​នោះ​ទេ​។

ក្រុមហ៊ុន​គ្រោង​ប្តឹង​លោក Elon Musk ដើម្បី​បង្ខំ​គាត់​ឲ្យ​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ ប៉ុន្តែ​ការ​គំ​រា​.​ម​ប្តឹង​នោះ​ត្រូវ​បាន​លោក​សើចចំអក​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

Twitter គ្រោង​ដាក់​ពាក្យបណ្តឹង​នៅ​ដើម​ស​ប្តា​ហ៍​នេះ​នៅ​ក្នុង​រដ្ឋ Delaware​។ នេះ​បើ​យោង​តាម​មនុស្ស​មួយ​ចំនួន​ដែល​បានដឹង​ពី​បញ្ហា​នេះ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

បណ្តាញ​សង្គម​យក្ស​នេះ​ក៏​និយាយ​ផង​ដែរ​ថា កិច្ចព្រមព្រៀង​ប​ញ្ជូ​ល​គ្នា​នៅ​តែ​មាន​ដដែល ហើយ​ខ្លួន​នឹង​ចាត់វិធានការ​ដើម្បី​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​នោះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

 

អត្ថបទដែលជាប់ទាក់ទង