អតីតនាយកក្លឹប Manchester United លោក Michael Knighton កំពុងពិភាក្សាជាមួយមហាសេដ្ឋីមួយចំនួន ដើម្បីដេញថ្លៃទិញក្លឹប Manchester United

អតីតនាយកក្លឹប Manchester United លោក Michael Knighton និយាយថា គាត់កំពុងពិភាក្សាជាមួយមហាសេដ្ឋីជាច្រើន មុនពេលចាប់ផ្តើមការដេញថ្លៃទិញយកក្រុមមានសក្តានុពលនៅ Old Trafford ។

បុរសវ័យ 70 ឆ្នាំរូបនេះបានបង្ហើបថាគាត់បានប្រមូលផ្តុំសម្ព័ន្ធដែលមានមហាសេដ្ឋីជាច្រើនចាប់អារម្មណ៍ក្នុងការទិញក្លឹបនេះ គាត់នឹងធ្វើជាអ្នកប្រឹក្សាប្រសិនបើកិច្ចព្រមព្រៀងទទួលបានជោគជ័យដោយជោគជ័យក៏ដោយ។

ដោយម្ចាស់ក្លឹបបច្ចុប្បន្ន គឺគ្រួសារត្រកូល Glazer បានកំពុងតែរង្គោះរង្គើរកាន់តែខ្លាំង បន្ទាប់ពីការចាប់ផ្តើមរដូវកាលមិនល្អរបស់ក្រុមបិសាចក្រហមក្នុងពាន Premier Leagueឆ្នាំនេះ ។

អ្នកគាំទ្របានធ្វើបាតុកម្មជាច្រើនប្រឆាំងនឹងគ្រួសារត្រកូល Glazer ដើម្បីអោយពួកគេចាកចេញ។ ដែលលោក Knighton បាននិយាយផងដែរថា Old Trafford អីឡូវប្រែពី “theatre of a dreams to a theatre of nightmares” ។ លោកKnighton ក៏ បាន បង្ហើប អោយដឹងដែរ ថា លោក បាន ទាក់ ទង ជាមួយនឹង មហាសេដ្ឋី អង់គ្លេស លោក Sir Jim Ratcliffe ដែល ទើប តែ ព្យាយាម ទិញ ក្លិប Chelsea។

គាត់បាននិយាយបន្ថែមថា “ប្រសិនបើយើងអាចបញ្ចុះបញ្ចូល Sir Jim ដើម្បីទិញ Manchester United បានសម្រេចពិតមែននោះ នោះគឺពិតជារឿងដ៏ល្អរបស់អ្នកគាំទ្របីសាចក្រហមជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង