មហាសេដ្ឋីសញ្ជាតិអង់គ្លេស លោកRatcliffe មានភាគរយខ្ពស់ក្នុងការទិញក្លឹបបីសាចក្រហម
លោកJim Ratcliffe គឺជា អ្នកដែលមានភាគរយខ្ពស់ជាងគេ ដែលគេរំពឹងថាអាចទិញក្លឹបបីសាចក្រហម ស្របពេលដែលត្រកូលGlazer ក៏គួរតែពិចារណាលក់ក្លឹបផងដែរ។
ក្នុងនាមអ្នកគាំទ្រ United មួយរូប ហើយក៏ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន INEOS ផងដែរ។ លោកRatcliffe បានបរាជ័យក្នុងការដេញថ្លៃដើម្បីទិញក្លឹប Chelsea ម្តងរួចមកហើយក្នុងអំឡុងខែឧសភា។
ម្ចាស់ក្លឹបគ្រួសារ Glazer បានស្ថិតនៅក្នុងពេលវេលាដ៏លំបាក បន្ទាប់ពីការចាប់ផ្តើមមិនល្អរបស់ក្រុមបិសាចក្រហមនៅដើមរដូវកាលនេះ។ ហើយក៏អ្នកគាំទ្រធ្វើបាតុកម្មជាច្រើនផងដែរ ដើម្បីប្រឆាំងនឹងម្ចាស់ក្លឹបជនជាតិអាមេរិកត្រកូល Glazer នេះ ។
អ្នកនាំពាក្យរបស់មហាសេដ្ឋីរូបនេះបាននិយាយថា ផ្នែកមួយនៃការវិនិយោគនេះ គឺធ្វើឱ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ រួមទាំងកីឡដ្ឋាន Old Trafford ផងដែរ។
អ្នក នាំ ពាក្យ របស់ គាត់ បាន ប្រាប់ កាសែត The Times ថា ៖ « ប្រសិន បើ ក្លឹប សម្រេចលក់ លោក Jim គឺ ពិត ជា អ្នក ទិញ ដែលមានភាគរយខ្ពស់ជាងគេ»។