Manchester United ដាក់សំណើរទិញ Antony ជាថ្មី ប៉ុន្តែ Ajax ដាច់ត្រឹម 78 លានផោន

ប្រភព ពីសារពត៍មាន 90min បាន បញ្ជាក់ ថា Ajax បានដាក់តម្លៃជាក់លាក់មួយសម្រាប់ Antony ហើយ បាន ច្រាន ចោលសំណើរ ថ្មី ពី Manchester United។

សម្រាប់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ គឺចាត់ការទូទៅ Erik ten Hag ពេញចិត្តក្នុងការនាំមកលេងនៅ Old Trafford ខណៈដែលពួកគេទាំងពីរធ្លាប់ជាគ្រូ នឹងសិស្សកាលពីលោក Ten Hag នៅដឹកនាំក្រុម Ajax។

United ធ្លាប់បានដាក់សំណើរម្តងរួចហើយទៅ Ajax ពោលគឺក្នុងតម្លៃ 80 លានអឺរ៉ូកាលពីចុងខែកក្កដា ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល ក្រុមជើងឯកហូឡង់បានសម្រេចចិត្តដំឡើងតម្លៃខ្លួនរបស់ Antony ទៅ 92 លានអឺរ៉ូ (78 លានផោន) ។

ក្នុងតម្លៃនេះផងដែរ នឹងក្លាយជាការលក់បំបែកកំណត់ត្រាក្លឹប ដែលកំណត់ត្រាបច្ចុប្បន្នគឺ 77 លានផោន កាល Barcelona ទិញ Frenkie de Jong កាលពីឆ្នាំ2019។

ចំណែកឯកីឡាករ Antony ឯណេះវិញ បានចាប់ផ្តើមរដូវកាលក្នុងទម្រង់លេងយ៉ាងអស្ចារ្យ ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 លើកពីការប្រកួត 6 លើករបស់គាត់មកទល់ពេលនេះ។

អត្ថបទដែលជាប់ទាក់ទង