រកឃើញ ៦ក្រុម សម្រាប់វគ្គវិលជុំក្នុងពូល UEFA Champions League…!
ក្លិបបាល់ទាត់ចំនួន ៣ បានឆ្លងផុតវគ្គជំរុះឆ្លងចូលវគ្គវិលជុំក្នុងពូលក្របខណ្ឌ UEFA Champions League ហើយក្រោយការប្រកួតជម្រុះជុំចុងក្រោយកាលពីយប់មិញ។ ក្លិបព័រទុយហ្កាល់ Benfica មិនលំបាកឡើយក្រោយឈ្នះក្លិបអ៊ុយក្រែន Dynamo Kyiv ជើងទីពីរនេះ ៣-០ នៅទីក្រុង Lisbon បន្ទាប់ពីឈ្នះជើងទី១ នៅទឹកដីប៉ូឡូញ ២-០ សរុបទាំងពីរជើង ៥-០។
អតីតខ្សែការពារ Manchester City, Nicolas Otamendi, David Neres និង Rafa Silva សុទ្ធតែរកគ្រាប់បាល់បានឱ្យ Benfica មានមុខនៅ UEFA Champions League លើកទី១២ ក្នុងរយៈពេល ១៣រដូវកាលចុងក្រោយ។ ចំណែកឯពីរក្រុមផ្សេងទៀតរួមមានក្លិបអ៊ីស្រាអែល Maccabi Haifa ស្មើនៅទឹកដី Red Star Belgrade ២-២ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Red Star នៅចុងម៉ោងធ្វើឱ្យ Maccabi Haifa ឈ្នះសរុបទាំងពីរជើងប្រផិតប្រផើយ ៥-៤ ឡើងចូលវគ្គវិលជុំក្នុងពូល UCL ជាលើកដំបូងតាំងពីឆ្នាំ២០០៩ ។
រីឯក្លិបឆេក Viktoria Plzen បានយកឈ្នះក្លិបអាស៊ែបៃសង់ Qarabag ២-១ ជើងទី២ និងសរុបទាំងពីរជើង ៤-២ ។ ចំណែកឯ៣ក្រុមចុងក្រោយទៀតដោយរួមមាន Rangers បានយកឈ្នះក្លិប PSV ១-០ នៅជើងទី២ បន្ទាប់ពីជើងទី១ នៅហូឡង់ស្មើគ្នា ២-២ សរុបទាំងពីរជើង ២-៣។ ក្លិប Dinamo Zagreb បានយកឈ្នះក្លិប Bodo/Glimt ៤-១ បន្ទាប់ពីជើងទី១ នៅទឹកដីក្រូអាស៊ី Bodo Glimt យកឈ្នះ ១-០ និងក្លិសរុបទាំងពីរជើង ៤-២ និង គូចុងក្រោយ Tabzonspor បានត្រឹមស្មើរ Copenhagen ០-០ នៅជើងទី២ បន្ទាប់ពីជើងទី១ នៅទឹកដីទួកគី Copenhagen យកឈ្នះ ២-១ សរុបទាំងពីរជើង ២-១ ធ្វើអោយ Copenhagen ឡើងទៅជុំបន្ដ ។
បញ្ជាក់ឲ្យដឹងផងដែរ ការចាប់ឆ្នោតបែកចែកពូលនឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង 8:00 នាទីយប់នៅកម្ពុជា ដោយមាន ៣២ក្រុម ចែកចេញជា ៨ពូល ៕